ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​ជើង​ខ្លាំង​ក្នុងស្រុក​3​រូប​ត្រៀម​កណ្តាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​​ថ្ងៃ​សៅរ៍​​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ ទី​១៨ ខែមីនា ចុង​ស​ប្តា​ហ៍​នេះ គណៈកម្មការ​ផ្គូផ្គង​កីឡាករ​ប្រចាំ​សង្វៀន​ទូរទស្សន៍​ស៊ី​អិុ​ន​ស៊ី​នឹង​រៀបចំ​ឱ្យអ្នក​ប្រដាល់​ជើង​ខ្លាំង​ក្នុងស្រុក​៣​រូប​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឆ្លង​ដែន​មក​ពី

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ ទី​១៨ ខែមីនា ចុង​ស​ប្តា​ហ៍​នេះ គណៈកម្មការ​ផ្គូផ្គង​កីឡាករ​ប្រចាំ​សង្វៀន​ទូរទស្សន៍​ស៊ី​អិុ​ន​ស៊ី​នឹង​រៀបចំ​ឱ្យអ្នក​ប្រដាល់​ជើង​ខ្លាំង​ក្នុងស្រុក​៣​រូប​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​ជូន​ទស្សនិកជន​បាន​ទស្សនា​កម្សាន្ត ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​ទន្ទឹងរង់ចាំ​មើល​ថា តើ​កីឡាករ​ក្នុងស្រុក​និង​កីឡាករ​ឆ្លង​ដែន​រូប​ណាខ្លះ​សម្រេច​គោលដៅ​របស់​ខ្លួន ។

កីឡាករ សេក គឹ​ម​រួន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ភិ​គុន​ងើ​ន ស​.​ផា​ន់​នី​សា ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ សេក គឹ​ម​រួន មាន​កម្ពស់​១,៦៥​ម៉ែត្រ ធ្លាប់​ប្រកួត​៤១​ដង ឈ្នះ​៣២​ដង ចាញ់​៩​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១០​ដង ក្នុង​ពេល​កីឡាករ​ថៃ​មាន​កម្ពស់​១,៧០​ម៉ែត្រ ធ្លាប់​ប្រកួត​៧៥​ដង ឈ្នះ​៦០​ដង ចាញ់​១៣​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៥​ដង ។ គូ​នេះ សេក គឹ​ម​រួន ពិបាក​ទុកចិត្ត​ណាស់ ព្រោះ​ប្រវត្តិ​ប្រកួត​របស់​គេ​តិច​ជាង​កីឡាករ​ថៃ​ឆ្ងាយ​ណាស់ ។ 

កីឡាករ Bidaut Dereck មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ម៉ាំង​កន​ឡេ​ក អ៊ូ​ឌី​យី​ម ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ កីឡាករ​ជនជាតិ​បារាំង​មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​រូប​នេះ​មាន​កម្ពស់​១,៧៥​ម៉ែត្រធ្លាប់​ប្រកួត​២១​ដង ឈ្នះ​១៥​ដង ចាញ់​៦​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៦​ដង​ក្នុង​ពេល​កីឡាករ​ថៃ​មាន​កម្ពស់​១,៧៣​ម៉ែត្រ​ធ្លាប់​ប្រកួត​៥១​ដង ឈ្នះ​៣៦​ដង ចាញ់​១៣​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៣​ដង ។

កីឡាករ ឆៃ សា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ផ្ស័​ក​ឧ​ប៊ុ​ន ទី​ដេ​ត​ឡូ​ងិ​ន ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ ឆៃ សា​រ៉ា មាន​កម្ពស់​១,៧០​ម៉ែត្រ​ធ្លាប់​ប្រកួត​៣៨​ដង ឈ្នះ​៣១​ដង ចាញ់​៥​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​ដង ក្នុង​ពេល​កីឡាករ​ថៃ​មាន​កម្ពស់​១,៦៧​ម៉ែត្រ ធ្លាប់​ប្រកួត​៨៥​ដង ឈ្នះ​៧០​ដង ចាញ់​១៣​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១០​ដង ។

ចំណែក​គូប្រកួត​មិត្តភាព​រវាង​កីឡាករក្នុងស្រុក​វិញ​កីឡាករ វៀត ប៊ុ​ន​ឌឿ​ន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ ចាន់ សំអាត មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង ៕