ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ពោង​ហោះ​នៅ​តួ​ក​គី​របួស​អ្នកទេសចរ​49​នាក់

9 ឆ្នាំ មុន

សរុប​អ្នកទេសចរ​៤៩​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន​១៥​នាក់​រង​របួស​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ មីនា ក្នុង​គ្រោះថ្នាក់​ពោង​ហោះ​មួយ​នៅ​ឯ CAPPADOCE ភាគ​កណ្តាល​តួ​ក​គី ។

យោង​តាម​បណ្តា​មន្ត្រី​ស្ថានទូត​ចិន​ប្រចាំ​ក្រុង​អង់កា​រ៉ា​ថា

សរុប​អ្នកទេសចរ​៤៩​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន​១៥​នាក់​រង​របួស​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ មីនា ក្នុង​គ្រោះថ្នាក់​ពោង​ហោះ​មួយ​នៅ​ឯ CAPPADOCE ភាគ​កណ្តាល​តួ​ក​គី ។

យោង​តាម​បណ្តា​មន្ត្រី​ស្ថានទូត​ចិន​ប្រចាំ​ក្រុង​អង់កា​រ៉ា​ថា ក្នុង​ចំណោម​អ្នកទេសចរ​ចិន​រង​របួស​៩​នាក់​រង​ការ​បាក់ឆ្អឹង ។ ពោង​ហោះ​៣​ដែល​ដឹក​មនុស្ស​ភាគច្រើន​ជា​អ្នកទេសចរ​បរទេស​បាន​ចុះ​ជា​បន្ទាន់​ដោយសារ​ជួប​ខ្យល់​បោកបក់​ខ្លាំង​ពេល​ចុះ​នៅ​ស្រុក GOREME ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​តួ​ក​គី ANADOLU ថា ការ​ចុះ​បន្ទាន់​នេះ​បណ្តាល​ឱ្យ​អ្នក​ទេសចរ​៤៩​នាក់​រង​របួស ។ បណ្តា​មន្ត្រី​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​តួ​ក​គី​បាន​ទៅ​សួរសុខទុក្ខ​បណ្តា​អ្នក​របួស​នៅ​តាម​មន្ទីរពេទ្យ​មូលដ្ឋាន រួច​ការ​ស៊ើបអង្កេត​កំពុង​ធ្វើ ។

កាលពី​ខែ​មុន​អ្នកទេសចរ​ជនជាតិ​ដា​ណឺ​ម៉ាក​ម្នាក់​បាន​ស្លាប់ ក្រោយ​ធ្លាក់​ពីលើ​ពោង​ហោះ​នៅ CAPPADOCE ។ តំបន់ CAPPADOCE ក្នុង​១​ឆ្នាំ​ៗ​ទទួល​អ្នកទេសចរ ២,៥​លាន​នាក់ ហើយ​អ្នកទេសចរ​មួយ​ចំនួន​ធំ​ចូល​ចិត្ត​ជិះ​ពោង​ហោះ​មើល​ទេសភាព ៕