ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកនេះ! មកស្ងាត់ៗជាប់ទាំងអស់…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យព្រហ្មទណ្ឌ​​កម្រិត​​ស្រាល​ បាន​ធ្វើការចុះ​បង្ក្រាប​ទីតាំង​ផ្ទះ​បើក​ហ្គេ​ម​បា.ញ់​ត្រី​មួយ​កន្លែង ដោយ​ឃាត់ខ្លួន​​​មនុស្ស​ប្រុស-​ស្រី​​​ចូល​ទៅ​លេង​ហ្គេ​ម​ និង​អ្នក​មើល​ការ​ខុស​ត្រូវ​សរុប​មាន​៦​នាក់ (ប្រុស​៥ ​​ស្រី១) ​​ដែល​ប្រតិ​

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យព្រហ្មទណ្ឌ​​កម្រិត​​ស្រាល​ បាន​ធ្វើការចុះ​បង្ក្រាប​ទីតាំង​ផ្ទះ​បើក​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង ដោយ​ឃាត់ខ្លួន​​​មនុស្ស​ប្រុស-​ស្រី​​​ចូល​ទៅ​លេង​ហ្គេ​ម​ និង​អ្នក​មើល​ការ​ខុស​ត្រូវ​សរុប​មាន​៦​នាក់ (ប្រុស​៥ ​​ស្រី១) ​​ដែល​ប្រតិ​បត្តិការនេះ ធ្វើឡើង​ដោយស្ងាត់ៗទាំងយប់ តែបានបង្កការភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង០​៧​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ​មីនា ស្ថិត​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខលើ​​ផ្លូវ​បេ​តុង​ ក្នុង​ភូមិ​​ព្រែក​​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ ។

ប្រភព​​ឱ្យដឹងទៀត​ថា បានជា​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​​ឆ្មក់ចុះ​​ទៅ​​ផ្ទះ​បើក​ហ្គេ​ម​បាញ់​ត្រី​ទាំង​យប់​​​នេះ​ ដោយ​សារ​តែ​កន្លង​មក ​ពេល​​ដែល​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ច្រើន​តែ​បែក​ការណ៍​ ចុះ​មក​ដល់​នៅ​សល់​តែ​សំបក​ផ្ទះ ទើប​ឆ្មក់ចូល​ទៅ​បង្ក្រាប​ដោយ​ស្ងាត់​ៗ​បែប​នេះ ។