ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ល្បែងស៊ីសង​ឆ្នោត​កត់​កន្ទុយលេខ​ខុសច្បាប់​ឃាត់ខ្លួន​ស្រី​4​នាក់

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ឆ្នោត​កត់​កន្ទុយលេខ​ខុសច្បាប់

ខេត្តរតនគិរី ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ឆ្នោត​កត់​កន្ទុយលេខ​ខុសច្បាប់ និង​ឃាត់ខ្លួន​ស្ត្រី​៤​នាក់ ។ ការ​ចុះ​បង្ក្រាប​ល្បែង​ខុសច្បាប់​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ មីនា ក្នុង​ខណៈ​កំពុង​តែ​កត់​កន្ទុយលេខ​តែ​ម្តង ស្ថិត​ក្នុងភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ។ 

សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​នោះ​រួម​មាន​៖​ទី​១-​ឈ្មោះ ម៉ិច សេង​ហួរ ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ​, ទី​២-​ឈ្មោះ ប៉េង  យ៉ា​ន ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ​, ទី​៣-​ឈ្មោះ ស្រង់  សៀង​លី ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ​, ទី​៤-​ឈ្មោះ ជាវ  ឆេ​ង​លី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ ។ សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ស្ត្រី​ទាំង​៤​នាក់​នេះ​ជា​កូន​ដើរ​កត់​ប្រមូល​​លុយ​ឱ្យ​មេ​ធំ​ៗ ចំណែក​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​នេះ​សុទ្ធតែ​ជា​អាជីវករ​លក់ដូរ​គ្រឿងទេស​នៅ​ក្នុង​ផ្សារ​ក្រុង​បាន​លុង ។ ការ​ឃាត់ខ្លួន​នេះ​សមត្ថកិច្ច​បាន​ដកហូត​បាន​សម្ភារ​ដូច​ជា ទូរស័ព្ទ​​ដៃ​ចំនួន​៥​គ្រឿង​, សៀវភៅ​សំរាប់​កត់​កន្ទុយលេខ​ចំនួន​៦​ក្បាល​, គម្ពីរ​រូប​សត្វ​១​សន្លឹក​, តារាង​លទ្ធផល​២​ក្បាល ៕