ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​លង្កា​គ្រោង​នាំ​ចូល​គោ​ជាង​5​ពាន់​ក្បាល​ពី​អូស្ត្រាលី​ក្នុង​ខែឧសភា​ព​ខាង​មុខ

7 ឆ្នាំ មុន

​ប្រទេស​ស្រី​លង្កា ៖ ស្រី​លង្កា​នឹង​នាំ​ចូល​គោ​ច្រើន​ជាង​៥​ពាន់​ក្បាល​ពី​ប្រទេស​អូស្ត្រាលី​ក្នុង​ខែឧសភា ដើម្បី​ជំរុញ​ផលិតកម្ម​ក្នុងស្រុក ។ នេះ​បើ​យោង​តាម​មន្ត្រី​ម្នាក់​ដែល​បាន​ថ្លែង​នៅ​ថ្ងៃ​សៅរ៍ ស​ប្ដា​ហ៍​មុន ។

រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ លោក P. Harrison បាន​ប្រាប់​សារព័ត៌មាន Xinhua ថា កាលពីមុន ប្រទេស​នេះ​បាន​នាំ​ចូល​គោ​ប្រហែល​៦​ពាន់​ក្បាល ។

លោក​ថ្លែង​ថា ៖ « គោ​ដែល​បាន​នាំ​ចូល​នា​ពេល​កន្លង​មក កំពុង​ត្រូវ​បាន​ចិញ្ចឹម​នៅ​ក្នុង​កសិដ្ឋាន​របស់​រដ្ឋាភិបាល ហើយ​សង្ឃឹមថា នឹង​ទទួល​បានកូន​គោ​នៅ​ឆ្នាំ​ក្រោយ​នេះ ។ យើង​នឹង​នាំ​ចូល​គោ​ចំនួន​៥​ពាន់​ក្បាល​ទៀត​នៅ​ក្នុង​ខែឧសភា ដើម្បី​ចែកចាយ​ទៅ​ឲ្យ​កសិករ ។ លើស​ពី​នេះ យើង​ក៏​មាន​គម្រោង​នាំ​ចូល​គោ​កាន់តែ​ច្រើន​ពី​អូស្ត្រាលី គឺ​អាស្រ័យ​លើ​ភាព​ជោគជ័យ​នៃ​គម្រោង​នេះ » ។

ស្រី​លង្កា​ផលិត​បាន​ត្រឹមតែ​៤០% នៃ​តម្រូវការ​ផលិតផល​ទឹកដោះគោ​របស់​ខ្លួន ។ ចំណែក​ផលិតផល​ផ្សេង​ទៀត​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ដទៃ​ដូច​ជា នូ​វែ​ល​សេ​ឡង់ ៕