ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នោះ! ក្រុង​ព្យុ​ង​យ៉ាង​គំរាម​វាយប្រហារ​ពុំ​ត្រា​ប្រណី​ហើយ​

9 ឆ្នាំ មុន

យោង​តាម YONHAP ថា ប្រទេស​កូរ៉េ​ខាងជើង​ កាលពី​ថ្ងៃ​ទី​១៤ មីនា បាន​ថ្កោលទោស​កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​មេ​រិ​ក​ចំពោះ​សម​យុទ្ធ​យោធា​រួមដោយ​ព្រមាន​ថា បណ្តា​មធ្យោបាយ​យុទ្ធសាស្ត្រ​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន​ ស្ថិត​ក្នុង​រង្វង់​សកម្មភាព​នៃ​បណ្តា​មី​ស៊ី​ល​របស់​​ខ្លួន ។

យោង​តាម YONHAP ថា ប្រទេស​កូរ៉េ​ខាងជើង​ កាលពី​ថ្ងៃ​ទី​១៤ មីនា បាន​ថ្កោលទោស​កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​មេ​រិ​ក​ចំពោះ​សម​យុទ្ធ​យោធា​រួមដោយ​ព្រមាន​ថា បណ្តា​មធ្យោបាយ​យុទ្ធសាស្ត្រ​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន​ ស្ថិត​ក្នុង​រង្វង់​សកម្មភាព​នៃ​បណ្តា​មី​ស៊ី​ល​របស់​​ខ្លួន ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA ថា ក្រុង​ព្យុ​ង​យ៉ាង​ត្រៀម​ធ្វើការ​វាយប្រហារ​ពុំ​ត្រា​ប្រណី ​ដោយ​ចំ​ៗ​បំផុត​ពី​ដែនដីពី​អាកាស ពី​ដែនសមុទ្រ និង​ពី​បណ្តា​នាវាមុជទឹក ប្រសិនបើ​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ា​ស៊ី​ន​តោន​ប៉ុនប៉ង​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​កូរ៉េ​ខាងជើង ។

កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​មេ​រិ​ក​​ត្រូវ​ដឹង​ថា បណ្តា​នាវា​ផ្ទុក​យន្តហោះ និង​មធ្យោបាយ​យុទ្ធ​សាស្ត្រ​ឯទៀត​ៗ​របស់​ពួក​ចក្រពត្តិនិយម​អាមេ​​រិ​ក សុទ្ធតែ​ស្ថិត​ក្នុង​ការ​តម្រង់​របស់​បណ្តា​មធ្យោបាយ​វាយប្រហារ​ខ្លាំងក្លា និង​ត្រង់​បំផុត​របស់​កងទ័ព​ប្រជាជន​កូរ៉េ ។

ក្រុង​សេ​អ៊ូ​​ល និង​ក្រុង​វ៉ា​ស៊ី​ន​តោន​ចាប់ផ្តើម​សមយុទ្ធ​យោធា​រួម​ប្រចាំឆ្នាំ KEY RESOLVE និង FOAL EAGLE ។ កូរ៉េ​ខាងជើង​ចាត់​ទុក​សមយុទ្ធ​ទាំងនេះ​ថា​ ជា​ការ​រៀបចំ​សង្គ្រាម​ឈ្លានពាន​មួយ​ប្រឆាំង​ខ្លួន ទោះបីជា​កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​មេ​រិ​ក​អះអាង​ថា សមយុទ្ធ​ទាំងនេះ​មាន​លក្ខណៈ​ការពារ​ក្តី ។

សមយុទ្ធ​យោធា​រួម​ឆ្នាំ​នេះ​នឹង​មានការ​ចូលរួម​នៃ​បណ្តា​អាវុធ​យុទ្ធសាស្ត្រ​របស់​អាមេ​រិ​ក​ក្នុង​នោះ​មាន​នាវា​ផ្ទុក​យន្តហោះ​នុយក្លេអ៊ែរ USS CARL VISON ព្រមទាំង​យន្តហោះ​ប្រដេញ​បំបាំងកាយ​ទំនើប F-35B ។ KCNA ធ្វើការ​កត់​សម្គាល់ថា បែប​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា ផែនការ​គ្មាន​ការ​ពិចារណា​របស់​ពួក​ចក្រពត្តិនិយម​ធ្វើការ​វាយប្រហារ​បង្ការ​ប្រឆាំង​កូរ៉េ​ខាងជើង​នឹង​អនុវត្ត​ដោយ​ពិត​ប្រាកដ ៕