ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អំណោយ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ផ្តល់​អ្នក​​​ស្រុក​កោះអណ្តែត និង​​​ស្រុក​ត្រាំកក់

7 ឆ្នាំ មុន

ខេត្តតាកែវ ៖ សម្ភារជាគ្រឿង​អេ​ឡិច​ត្រូ​និ​ក ថវិកា និង​គ្រឿង​សំណង់ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​ពីសម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាម​រយៈ​ក្រុមការងារ​លោក​ហ៊ុន ម៉ា​ណែ​ត យកទៅ​ប្រគល់​និង​ប្រគេន​ដល់​មូលដ្ឋាន​ស្រុក​កោះអណ្តែត និង​ស្រុក​ត្រាំកក់ ខេត្តតាកែវ​ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ​មីនា ​។

អំណោយ​ដែល​​​ផ្តល់​ជូន និង​ប្រគេន​នោះ រួម​មាន​កុំព្យូទ័រ​១​គ្រឿង​, ម៉ាស៊ីន​ហ្វូ​តូ​កូ​ពី​១​គ្រឿង​, ម៉ាស៊ីន LCD Projector ០១​គ្រឿង ប្រគល់​ជូន​សាលាស្រុក​កោះអណ្តែត សម្រាប់​ប​ម្រើការងារ​រដ្ឋបាល​របស់​ស្រុ​ល​, កុំព្យូទ័រ ០១​គ្រឿង និង​ម៉ាស៊ីន​ព្រី​ន​ធរ ០១​គ្រឿង ជូន​សាលា​បឋម​សិក្សា​បន្ទាយ​ធ្លាយ និង​ថវិកា២០​លាន​រៀល ប្រគល់​ជូន​គណៈកម្មការ​សាងសង់ សម្រាប់​ជួសជុល​ផ្លូវលំ និង​ជីក​ស្រះ​ទឹក​នៅ​វត្ត​កែវ​កាំ​ភ្លើង​ ស្ថិត​ក្នុង​ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្តែត​។

ក្រៅពី​នេះ ក៏​មាន​ស៊ីម៉ង់​តិ៍ចំនួន២០​តោន និង​បច្ច័យ​៣​លាន​ សម្រាប់​ចូលរួម​ការ​កសាង​វត្ត​អគ្គមហាសេនា​រាម ដែលទើបប​ង្កើត​​ថ្មី ស្ថិត​​ក្នុងភូមិ​បឹង ឃុំ​ឡេ​បូ ស្រុក​ត្រាំកក់​ ។

ព្រះ​មហា​វិ​រះ​វង្សា​ចា​រ្យ ជ្រិ​ន សិទ្ធិ ព្រះ​មេគណ​ខេត្តតាកែវ បាន​មាន​សង្ឃដីកា​ថា វត្ត​អគ្គមហាសេនា​រាម គឺជា​ទី​អារាម​ថ្មី​មួយ​ដែល​ទើប​បា​នប​ង្កើត ​​បាន​ចាប់​ផ្តើម​​ការងារ​សាងសង់​កាលពី​ថ្ងៃ​ទី​២៦ ​មករា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ នៅ​​លើផ្ទៃដី​ទំហំ​ប្រមាណ៦៨០០​ម៉ែត្រការ៉េ និង​កំពុង​ព្យាយាម​ជាវដី​បន្ថែម​ សម្រាប់​ពង្រីក​ទីធ្លា​អារាមឱ្យ​បាន​កាន់តែ​ធំ​ទូលាយ​ជាង​នេះ​ ។