សម្តេចតេជោ ហ៊ុន សែន ស្នើដល់កងកម្លាំងជួយសម្រួលចរាចរណ៍នៅម៉ោងកកស្ទះ
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើដល់កងម្លាំងនគរបាលរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើដល់កងម្លាំងនគរបាលរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើដល់កងម្លាំងនគរបាលរាជធានីភ្នំពេញ នគរបាលមូលដ្ឋាននិងកងរាជអាវុធហត្ថ( PM) ជួយសម្រួលចរាចរណ៏នៅម៉ោងដែលអាចនឹងមានការកកស្ទះ ចៀសវាងការខាតបង់ពេលវេលារបស់ប្រជាពលរដ្ឋ ។
នៅលើបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោនាយករដ្ឋមន្ត្រីបានសរសេរនាព្រឹកថ្ងៃទី១៥ មីនា ២០១៧នេះ ក៍បានស្នើដល់ប្រជាពលរដ្ឋគ្រប់រូបមេត្តាយោគយល់ចំពោះការកកស្ទះចរាចរណ៍នៅទីកន្លែងការដ្ឋានជួសជុលផ្លូវ ហើយយោគយល់គ្នាចំពោះការបើកវាងដើម្បីបញ្ជៀសការកកស្ទះធ្ងន់ធ្ងរ។
បើតាមសម្តេចតេជោ ការជួសជុលនិងថែទាំផ្លូវគឺកំពុងដំណើរការយ៉ាងសស្រាក់សស្រាំគឺទាំងផ្លូវចាស់ និងថ្មីទាំងចាស់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងប្រកបការងាររបស់ប្រជាពលរដ្ឋ ។ មកទល់ថ្ងៃនេះគឺផ្លូវក្នុងរាជធានីភ្នំពេញចំនួន ៤៩ ខ្សែត្រូវបានជួសជុលអ៊ុតកៅស៊ូថ្មី ។
សម្តេចតេជោ ហ៊ុន សែន ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋអាចចូលរួមផ្តល់ព័ត៌មានបាន គឺបើឃើញផ្លូវណាមួយខូចខាត ហើយមិនទាន់ជួសជុល សូមថតរូបហើយផ្ញើចូល Facebook ក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីក្រុមការងារក្រសួងចុះទៅពិនិត្យ និងជួសជុលជូនជាបន្ទាន់ ហើយថាអ្វីៗទាំងអស់ដែលអាចសម្រេចបានមកទល់ថ្ងៃនេះ គឺដោយសារកម្ពុជាមានសុខសន្តិភាព៕
ចែករំលែកព័តមាននេះ