ពិតជាសាហា.វខ្លាំងណាស់ ! កូនចុងបា.ញ់ឪពុកចុងធ្លាយត្រចៀកឆ្វេងដល់ភ្នែកស្តាំ
ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យជាកូនចុងដែលប៉ុនប៉ងបា.ញ់ឪពុកចុងសម្លា.ប់
ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យជាកូនចុងដែលប៉ុនប៉ងបា.ញ់ឪពុកចុងសម្លា.ប់
ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យជាកូនចុងដែលប៉ុនប៉ងបាញ់ឪពុកចុងសម្លាប់កាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១២ មីនា បណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការអមសាលាដំបូងខេត្ត នៅល្ងាចម៉ោង៤ថ្ងៃទី១៤ មីនា បន្ទាប់មកជនសង្ស័យត្រូវបានរត់គេចខ្លួន ។
លោកវរសេនីយ៍ទោ គង់ ដារា មេបញ្ជាកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទបានឱ្យដឹងនៅល្ងាចថ្ងៃទី១៤ មីនា ថាជនសង្ស័យជាកូនចុងដែលបាញ់ឪពុកចុងខ្លួនឯងមានឈ្មោះ ឈឿន ធារ័ត្ន ហៅ ជឿន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិខ្នងទួល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ហើយត្រូវបានកម្លាំងយោធាផ្នែកសឹករងស្រុកត្រពាំងប្រាសាទ និងកម្លាំងប្រជាការពារឃុំអូរស្វាយធ្វើការឃាត់ខ្លួនបានកាលពីវេលាម៉ោង៩ ថ្ងៃទី១៤ មីនា ស្ថិតនៅភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ។
គួរបញ្ជាក់ថា ជនសង្ស័យជាកូនចុងឈ្មោះ ឈឿន ធារ័ត្ន ហៅ ជឿន បានយកកាំភ្លើងឆ្នុកដូងប្រភេទច្នៃ បាញ់ចំនួន១គ្រាប់ទៅលើឪពុកចុងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១២ មីនា ស្ថិតនៅចំណុចពើយយួនលើខ្នងភ្នំដងរែក ក្នុងភូមិទំនប់ថ្មី ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ បណ្តាលឱ្យរងរបួសធ្ងន់ដោយត្រូវចំពីត្រចៀកខាងឆ្វេងធ្លាយមកក្រោមភ្នែកខាងស្តាំ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប ។ យោងតាមចម្លើយសារភាពពីជនសង្ស័យជាកូនចុងថា ខ្លួនពិតជាបានបាញ់ឪពុកចុងពិតប្រាកដ ដោយសារតែរឿងគំនុំទាស់ពាក្យសំដីគ្នាបន្តិចបន្តួចប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ