ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​បែក​ថ្នាំ​យក​ដុំ​ថ្ម​គប់​ផ្ទះ​របស់​ពលរដ្ឋ​ត្រូវ​…

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត​ធ្វើការ​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ម្ចាស់ផ្ទះ​ម្នាក់

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត​ធ្វើការ​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ម្ចាស់ផ្ទះ​ម្នាក់ ដោយ​ប្តឹង​រូបគេ​ពី​បទ​យក​ដុំ​ថ្ម​ទៅ​គប់​បំបែក​ពាងទឹក គប់​អំ​ពូ​ល​ភ្លើងអគ្គិសនី ព្រមទាំង​ដំបូលផ្ទះ​ផង​ដែរ ។ ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បំផ្លិចបំផ្លាញ​ទ្រព្យ​អ្នក​ដទៃ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤​នាទី​ល្ងាច ថ្ងៃ​ទី​១៤ មីនា ស្ថិត​នៅ​ចំណុច​ស្តង់​ដំឡូង​មី​មួយ​កន្លែង ក្នុងភូមិ​ក្រចាប់ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​លោក​វរសេនីយ៍ឯក ឆ​ម វ៉ា​ន់​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ចាប់​ឃាត់ខ្លួន​ឈ្មោះ អ៊ុំ ឌី​ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កម្មករ រស់នៅ​ភូមិ​សង្កាត់​ខាងលើ ។ លោក​បន្ត​ទៀត​ថា មូលហេតុ​ដែល​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​នេះ​បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ម្ចាស់ផ្ទះ​ឈ្មោះ សួន សុ​ជាតិ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ បាន​ដាក់​ពាក្យបណ្តឹង​ថា ជនសង្ស័យ​ខាងលើ​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដោយ​ចេតនា ដោយ​យោង​តាម​ពាក្យបណ្តឹង​កាលពី​ថ្ងៃ​ទី​១៣ មីនា ឆ្នាំ​២០១៧ ។

លោក​បញ្ជាក់​ទៀត​ថា លុះ​ក្រោម​ការ​សម្របសម្រួល​ពី​លោក តូច សុភ​ក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ខាង​លោក​ក៏​ប្រញាប់​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង ។ សូម​បញ្ជាក់​ថា ជនសង្ស័យ​ខាងលើ​ប្រហែលជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​គ្រឿងញៀន ទើប​បែក​ថ្នាំ​ក៏​យក​ដុំ​ថ្ម​ទៅ​គប់​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​បែប​នេះ ៕