ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ឱ្យ​ចិញ្ចឹម​មាន់​ជល់បាន តែខាង​សមត្ថ​កិច្ច​​ហាម​ឃាត់

2 ឆ្នាំ មុន
  • កំពត

ខេត្ត​កំពត​​ ៖ ពលរដ្ឋ​នៅ​ខេត្តកំពត​ ដែល​មាន​របរ​ចិញ្ចឹម​មាន់​ជល់បាន​ខឹងសម្បា​យ៉ាង​ខ្លាំង ខណៈ​មន្ត្រី​នគរបាល​នៅតាម​ប៉ុស្តិ៍​ កាលពី​ពេល​ថ្មី​ៗ​នេះ រួម​ជាមួយ​ប្រជា​ការពារ​ភូមិ​ផង បាន​ចុះ​តាម​​ផ្ទះ​នៅ​ក្នុងមូលដ្ឋាន​របស់​ខ្លួន​ និង​ឱ្យ​ពលរដ្ឋ​ណា​ដែល​​ចូល​ចិត្ត​ចិញ្ចឹម​មាន់​ជល់​សម្រាប់​លក់ ឬក៏យក​ទៅ​បញ្ជល់​ក្នុង​កាស៊ីណូ​…

ខេត្ត​កំពត​​ ៖ ពលរដ្ឋ​នៅ​ខេត្តកំពត​ ដែល​មាន​របរ​ចិញ្ចឹម​មាន់​ជល់បាន​ខឹងសម្បា​យ៉ាង​ខ្លាំង ខណៈ​មន្ត្រី​នគរបាល​នៅតាម​ប៉ុស្តិ៍​ កាលពី​ពេល​ថ្មី​ៗ​នេះ រួម​ជាមួយ​ប្រជា​ការពារ​ភូមិ​ផង បាន​ចុះ​តាម​​ផ្ទះ​នៅ​ក្នុងមូលដ្ឋាន​របស់​ខ្លួន​ និង​ឱ្យ​ពលរដ្ឋ​ណា​ដែល​​ចូល​ចិត្ត​ចិញ្ចឹម​មាន់​ជល់​សម្រាប់​លក់ ឬក៏យក​ទៅ​បញ្ជល់​ក្នុង​កាស៊ីណូ​ ត្រូវ​ធ្វើ​កិច្ចសន្យា ឈប់​ឱ្យ​ចិញ្ចឹមតទៅទៀត ។

ពលរដ្ឋ​ម្នាក់​ឈ្មោះ ម៉ៅ នឿ​ន នៅ​ភូមិ​រំពើន ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ក៏ត្រូវ​​នគរ បាល​ប៉ុស្តិ៍​ស្ដេច​គង់​ខាង​លិច​ ឱ្យធ្វើ​កិច្ចសន្យា ឈប់​ចិញ្ចឹម​មាន់​ជល់ដែរ ។ អ្នក​ភូមិ​រូប​នេះដែល​ជា​​អ្នក​ចិញ្ចឹម​មាន់​ជល់ជា​លក្ខណៈ​គ្រួសារ​និយាយ​ថា គាត់​មិន​យល់​ពី​មូលហេតុ​ដែលនគរបាល​ចុះ​មក​ធ្វើ​កំណត់​ឱ្យ​គាត់​ឈប់​ចិញ្ចឹម​មាន់​ជល់នេះ​ឡើយ ។

ពលរដ្ឋ​ម្នាក់​ទៀត​នៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២២ បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​​ថា គាត់​ចិញ្ចឹម​មាន់​ជល់​​ប្រហែល​៣០​ក្បាល​ដែរ តែ​គាត់​ជា​ស្ត្រី​មិនមែន​ចិញ្ចឹម​ទុក​យក​ទៅ​បញ្ជល់​ខ្លួនឯង​ទេ​ គឺ​ចិញ្ចឹម​សម្រាប់​លក់​ បើ​គេ​ទិញ​ហើយ​ចង់​គេ​យក​ទៅ​បញ្ជល់​នៅ​កន្លែង​ណា​គាត់​មិន​បានដឹង​ទេ ។

ការ​ដែល​សមត្ថ​កិច្ច​ហាមឃាត់​​មិន​ឱ្យ​ពលរដ្ឋ​ចិញ្ចឹម​មាន់​ជល់​នេះ ក៏មានការ​លើក​ឡើង​តាម​បណ្តាញ​សង្គម​យ៉ាង​ផុលផុស​ដែរ ដោយ​ធ្វើការ​រិះគន់​ចំពោះ​ការ​ហាមឃាត់​នេះ ។ ប៉ុន្តែ​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២២កន្លងទៅ បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចែក​អំណោយ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​​ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ​ថា ប្រជាពលរដ្ឋ​អាច​ចិញ្ចឹម​មាន់​ជល់បាន តែ​ឯកឧត្តមសំណូមពរ​ដល់​ពលរដ្ឋ​មិន​ឱ្យ​នាំ​គ្នា​បញ្ជល់មាន់​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឡើយ ។

ឯកឧត្តម​អភិបាលខេត្ត​ បាន​សួរ​សំណួរ​ទៅ​ពលរដ្ឋ​ថា បើ​អត់​មាន​ល្បែងស៊ីសង​អ​ុីចឹ​ង​តើ​សប្បាយ
ចិត្ត​ឬទេ ? ទោះបីជា​បែប​ណា ពលរដ្ឋ​ជា​ទូទៅ​នៅ​ក្នុង​ខេត្តកំពត​ បាន​សាទរ​​ប្រសាសន៍​ឯកឧត្តម
អភិ​បាល​ខេត្ត ដែល​ឱ្យ​ពលរដ្ឋ​ចិញ្ចឹម​មាន់​ជល់បាន ។ មេធា​វី​​មួយ​រូប​បាន​​បង្ហោះ​សារ​ក្នុង​ហ្វេស​ប៊ុក​​​​
របស់​លោក​​ ទាក់​ទិន​នឹង​​សំណួរ​​របស់​អ្នក​​ចិញ្ចឹម​​មាន់​ជល់​​ថា​ មាន​បងប្អូន​ខ្លះទូរ​ស័ព្ទ​សួរ​ខ្ញុំ​ថា ​តើ​ការ​ហាមឃាត់​ឬ​ធ្វើ​កិច្ចសន្យា​មិន​ឲ្យ​ចិញ្ចឹម​មាន់​ឈ្មោល​ឬ​មាន់​ជល់​ ខុសច្បាប់​ដែរ​ឬទេ ? ជា​​ចម្លើយបាន​​ប្រាប់​ទៅ​វិញ​ថា ពាក្យ​ថា​ខុសច្បាប់ លុះត្រា​ណា​តែ​មានច្បាប់​ចែង ហើយ​យើង​ល្មើស​នឹង​ច្បាប់​ទើប​ហៅ​ថា​ខុសច្បាប់​ ។

បើ​អត់​មានច្បាប់​ចែង​ ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​កសិករ​យើង​ចិញ្ចឹម​ចុះ តែ​ហាម​បញ្ជល់​ភ្នាល់​ដាក់​លុយ ។
សូម​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងឡាយ​ពិនិត្យ​ឡើង​វិញ​លើ​បញ្ហា​នេះ ព្រោះ​ប្រជា​កសិករ​យើង​នៅ​ក្រ​ច្រើន​
ណាស់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ