ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើដាក់លើនាងសង្សារសាហាវគួរឱ្យខ្លាច​…

9 ឆ្នាំ មុន

នាង​ Marilyn Stanley ជនជាតិ​អាមេ​រិ​ក ត្រូវ​គូស្នេហ៍​វាយ​ធ្វើបាប​យ៉ាង​ឃោរឃៅ គ្រាន់តែ​ឃើញ​បុរស​ម្នាក់​បង្ហោះ​រូបថត​របស់​នាង​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ។

នាង​ Marilyn Stanley ជនជាតិ​អាមេ​រិ​ក ត្រូវ​គូស្នេហ៍​វាយ​ធ្វើបាប​យ៉ាង​ឃោរឃៅ គ្រាន់តែ​ឃើញ​បុរស​ម្នាក់​បង្ហោះ​រូបថត​របស់​នាង​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ។

«Daily Mail» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​Zachary Gross នៅ​រដ្ឋ​កេ​ន​តាក់​គឺ អាយុ​៣១​ឆ្នាំ បាន​វាយ​ធ្វើបាប​គូ​ស្នេហ៍​ក្រោយ​ពី​ឃើញ​រូបថត​របស់​នាង​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​បុរស​ផ្សេង ។ ការ​វាយ​ធ្វើបាប​នោះ​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៥ ដោយ​ក្នុង​ថ្ងៃ​នោះ​លោក ​Zachary Gros ខឹង​ខ្លាំង​ពេក​ឃើញ​រូបថត​របស់​នាង​Marilyn នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់បុរស​ផ្សេង ។

គេ​បាន​ច្រាន​ Marilyn ឱ្យ​ដួល​ទៅ​ដី ហើយ​វាយតប់​លើ​មុខ និង​ដងខ្លួន ក្រោយមក​ចាប់​សក់ និង​យក​កាំបិត​ចៀរ​ស្បែក​ក្បាល​ពន្លាត់​ចេញ​មក​ក្រៅ ដោយ​និយាយ​ថា «​ពេល​នេះ​ក្បាល​ត្រងោល​ហើយ តើ​មាន​អ្នក​ណា​ពេញចិត្ដ​ទៀត​» ?

បុរស​នោះ​បាន​យក​ស្បែក​ក្បាល​របស់​គូ​ស្ន​ហេ៍​ច្រកចូល​ក្នុង​ថង់​ខ្មៅ រួច​យក​ទៅ​បោះចោល​ក្នុង​ធុងសំរាម ។ ក្រោយមក​ឱ្យ​ឆ្កែ​ខាំ​ត្រចៀក​របស់​នាង​រហូត​ដាច់ ធ្វើ​ឱ្យ​នាង​ឈឺចាប់​យ៉ាង​ខ្លាំង មុន​ពេ​លេ​ដឹក​នាង​ទៅ​ទុក​នៅផ្ទះ​ម្ដាយ​នាង ។ ស្ដ្រី​ជា​ម្ដាយ​បាន​នាំ​កូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​ត្រូវ​គ្រូពេទ្យ​ដេរ​ស្បែក​លលាដ៍ក្បាល​ជាង​៨០​ថ្នេរ ។ នារី​រង​គ្រោះ​បាន​ប្ដឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន​ជន​បង្កហេតុ​ហើយ​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់គុក​រយៈពេល​២០​ឆ្នាំ ៕