ដឹង​ទេ​ ការ​ប្រើ​ទូរស័ព្ទ​ច្រើន​ដល់​យប់​ជ្រៅ​ប៉ះពាល់​ខួរក្បាល​កម្រិត​ណា


ទូរស័ព្ទ​ដៃ​ត្រូវ​បាន​គេ​ប្រើប្រាស់​កាន់តែ​ច្រើន​ឡើង​ៗ​នៅ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ដែល​កាន់តែ​មានការ​ភ្ជាប់​គ្នា​។ ប៉ុន្តែ​វា​ក៏​ប៉ះពាល់​ដល់​សុខភាព​ផង​ដែរ​។

យុវជន និង​យុវតី​កម្ពុជា​បាន​នាំ​គ្នា​ប្រើ​ទូរស័ព្ទ​ដៃ​លេង​ហ្វេ​ស​ប៊ុ​ក ឬ​ក៏​លេង​ហ្គេ​ម រហូត​ដល់​យប់​ជ្រៅ ដោយ​មិន​ខ្វល់​ថា តើ​វា​ប៉ះពាល់​ដល់​សុខភាព​កម្រិត​ណា​។

លោក​វេជ្ជបណ្ឌិត ងួ​ន សេ​រ័​ត្ន នាយក​វេ​ប​សាយ​សុខភាព www.health.com.kh បាន​និយាយ​ថា «​មានការ​គាំទ្រ​បែប​វិទ្យាសាស្ត្រ​ដែល​ថា ការ​គេង​គ្រប់គ្រាន់​នឹង​ធ្វើ​ឱ្យ​មនុស្ស​មាន​អារម្មណ៍ល្អ​។ ទន្ទឹម​នោះ​វា​ក៏​ផ្តល់​ឱកាស​សម្រាប់​រាង​កាយ​សម្រាក​យក​កម្លាំង​ឡើង​វិញ​។ ចំណែក​ខួរក្បាល​វិញ នឹង​អាច​ពង្រឹងសមត្ថភាព​សម្រាប់​ការ​រៀនសូត្រ និង​ការ​ចង​ចាំ​។ ដូច្នេះ​ការ​ដេក​គ្រប់គ្រាន់​ពិតជា​ល្អ​សម្រាប់​សុខភាព​ខួរក្បាល​»​។

ការ​គេង​មិន​គ្រប់គ្រាន់​ក៏​បណ្តាល​ឱ្យ​មនុស្ស​ប្រឈម​នឹង​ជំងឺ​មួយ​ចំនួន​ផង​ដែរ ដូច​ជា​ជំងឺលើសឈាម ជំងឺ​ទឹកនោមផ្អែម និង​ការ​ធាត់​ហួសហេតុ​ជាដើម​។

ដូច្នេះ ឪពុក​ម្តាយ​គួរតែ​ពិនិត្យ​ឡើង​វិញ ចំពោះ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ដោយ​កូន​ៗ​របស់​គាត់​។ ជា​ការ​ពិត​ទូរស័ព្ទ​អាច​សម្រួល​ដល់​ការ​ទំនាក់ទំនង​ប្រចាំ​ថ្ងៃ និង​ផ្តល់​ការ​កម្សាន្ត​ផង​ដែរ​។ ប៉ុន្តែ​គេ​មិន​ត្រូវ​ប្រើ​វារ​ហូត​ដល់​ញៀន​ជ្រុល​ដោយ​អត់​វា​មិន​បាន ហើយ​ប្រើ​វា​គ្រប់ពេលវេលា​នោះ​ឡើយ​។

បើ​គិតដល់​សុខភាព​រាង​កាយ និង​ខួរក្បាល គេ​គួរតែ​កាត់​បន្ថយ​ការ​លេង​ទូរស័ព្ទ​នៅ​ពេល​យប់​ជ្រៅ ហើយ​ទទួលទានដំណេក​ឱ្យ​គ្រប់គ្រាន់​។ ការ​ធ្វើ​ដូច្នេះ​បាន​មាន​ន័យ​ថា គេ​មិន​ប្រែក្លាយ​ទូរស័ព្ទ​ឱ្យ​ក្លាយទៅជា​សត្រូវ​សុខភាព​ទេ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ