ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយណាស់! ម្នាក់ៗសុទ្ធតែមានមុខរបរ មិនគួរសោះ

7 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ ដោយម្នាក់​ជា​អ្នកលក់​នំ​រ៉ូ​ទី ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​ ឃាត់ខ្លួន​ស្ថិតនៅ​ចំណុចក្រុម​ទី​៥ ក្នុងភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ។

​រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ ម្នាក់​ជា​អ្នកលក់​នំ​រ៉ូ​ទី ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​ ឃាត់ខ្លួន​កាល​ពីព្រឹកថ្ងៃទី១៤ មីនា ស្ថិតនៅ​ចំណុចក្រុម​ទី​៥ ក្នុងភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​​សារធាតុ​ញៀន​ ។

ប្រភពឱ្យដឹងថា ជនសង្ស័យ​ទាំង​២​នាក់​ ម្នាក់ឈ្មោះហម សា​រះ ​អាយុ​៣០​ឆ្នាំ ជាអ្នកលក់​នំ​រ៉ូ​ទី និងម្នាក់ទៀត​ឈ្មោះ​កាន់ សុ​ភក្ត្រ ​អាយុ​២៦​ឆ្នាំ ជា​​ជាង​អេ​ឡិច​ត្រូ​និ​ក ។ ទាំង​២​នាក់ ​មាន​ទៅ​លំនៅក្នុង​ផ្ទះ​ជួល​ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។ ក្នុង​​ការ​ឃាត់ខ្លួន​ជន​សង្ស័យ​ទាំង​២​នាក់ សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ស​ថ្លា ហៅ​ម៉ា​ទឹកកក២​កញ្ចប់​តូច​ធំ សម្ភា​រ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​​១​ឈុត និង​រ៉ឺ​ម៉ក​លក់​នំ​រ៉ូ​ទី​១​គ្រឿង​ ។

បច្ចុប្បន្ន​ ​ទាំង​២​​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ រង​ចាំ​កសាង​សំណុំ​រឿងប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕