ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​សម្រេច​ឃុំខ្លួន​ស្ត្រី​លួច​ទារិកា​ទៅ​ប្លុង​ចោល​ក្នុង​គំនរ​សំរាម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​ជាប់​ពាក់​ពន្ធ​ធ្វើ​សកម្មភាព​ចាប់​ទារិកា​អាយុ​៥​ខែ​យក​បិត​ស្កុ​តមាត់​ដាក់​ក្នុង​ស្បោង​ខ្មៅ​យក​ទៅ​ប្លុង​ចោល​ក្បែរ​គំនរ​សំរាម

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​ជាប់​ពាក់​ពន្ធ​ធ្វើ​សកម្មភាព​ចាប់​ទារិកា​អាយុ​៥​ខែ​យក​បិត​ស្កុ​តមាត់​ដាក់​ក្នុង​ស្បោង​ខ្មៅ​យក​ទៅ​ប្លុង​ចោល​ក្បែរ​គំនរ​សំរាម​មួយ​កន្លែង​នៅ​ភូមិ​ត្រពាំង​ល្វា​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ថ្ងៃ​ទី​១៣ មីនា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។ ស្ត្រី​សង្ស័យ​ឈ្មោះ យិ​ន សុធា​រ៉ា ហៅ មុំ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​បោក​អ៊ុត ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​ទ្រុងមាន់ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ចំណែក​ម្តាយ​ទារិកា​ជន​រង​គ្រោះ​ឈ្មោះ មាស សុ​វ​ណ្ណា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ ផ្ទះ​លេខ​១៧ ផ្លូវ​បេតុង ភូមិ​ទ្រុងមាន់ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា តាម​ពិត​ករណី​ខាងលើ​នេះ​ជា​ករណី​ប៉ុនប៉ង​ជំរិត​ច្រើន​ជាង​មូលហេតុ​សមត្ថកិច្ច​ស​ន្និ​ដាន​បែប​នេះ​ដោយសារ​ស្ត្រី​សង្ស័យ​មាន​ជំពាក់​លុយ​គេ​រហូត​ជាង​៩​ពាន់​ដុល្លារ​ឯណោះ​​ពេល​ដែល​ធ្វើ​សកម្មភាព​លួច​ទារិកា​ខាងលើ​បាន​ហើយ​ដោយសារ​សាច់ញាតិ​តាម​កិត​ៗ​ពេក​ទើប​បែកការ​និង​យក​ទៅ​ប្លុង​ចោល​ក្បែ​គំនរ​សំរាម​តែ​ម្តង​សំណាងល្អ​មិន​ស្លាប់ ៕