ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រួញ១បា.ញ់បានសត្វ២! តាមរយៈប្រព័ន្ធ GPS

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម​ឱ្យ​ដឹង​ថា កម្លាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ចោម​ចៅ ដឹកនាំ​ដោយ​​លោក​យឹ​ម សា​រ៉ា​ន់ ជា​អធិការ បានចុះ​បង្ក្រាប​ទីតាំង​ឃ្លាំង​អត់ច្បាប់សម្រាប់​​​ស្តុក​អីវ៉ាន់​បញ្ចាំ​ដ៏​ធំ​មួយ​​កន្លែង បន្ទាប់​ពី​ម្ចាស់​ម៉ូតូ​កង់​៣​បាន​​បាត់ ហើយ​​​ឆែក​តាម​ប្រព័ន្ធ​GPS ក៏​រក​ឃើញ​ម៉ូតូ​ខ្លួន​នៅ​ក្នុង​ឃ្លាំង​ខាងលើ ។

ប្រភព​ឱ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​នោះ គឺ​មិន​មានការ​ចូលរួមសហការ​​ពី​ម្ចាស់​ទីតាំង​នោះ​ទេ ដោយ​កម្លាំង​បាន​សុំ​ដីកា​ខាង​ព្រះរាជ​អាជ្ញា​សម្រេច​កាត់​សោ​ឃ្លាំង​នោះ ដើម្បី​ឆែកឆេរ​តែ​ម្តង ។ ការ​ឆែកឆេរ ត្រូវ​បាន​រក​ឃើញ​មាន​រថយន្ត​ចំនួន​៤​គ្រឿង និង​ម៉ូតូ​សណ្តោង​​​​រ៉ឺ​ម៉ក​៦​គ្រឿង ។

ប្រភព​បន្ត​ទៀត​ថា មុន​ការ​បែកធ្លាយ​នេះ គឺដោយសារ​ម្ចាស់​ម៉ូតូ​កង់​៣​ បាន​ជួលម៉ូតូ​ទៅ​ឱ្យ​បុរស​ម្នាក់​ដើម្បី​​រកស៊ីដឹកភ្ញៀវ​ជា​រៀង​រាល់​ថ្ងៃ ។ តែរយៈ​ពេល​ប៉ុន្មាន​ថ្ងៃនេះ មិនឃើញ​បុរស​នោះ​ចូល​មក​បង់លុយ​ឱ្យ​ទេនោះទេ​ ទើប​ម្ចាស់​ម៉ូតូឆែក​តាម​ប្រព័ន្ធ GPS ក៏​ដឹង​​ថា ម៉ូតូ​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​ឃ្លាំង​បញ្ចាំ​ខាងលើ ។