តួកគីប្រកាសទណ្ឌកម្មនយោបាយប្រឆាំងហូឡង់
ឧបនាយករដ្ឋមន្ត្រីតួកគី លោក NUMAN KURTULMUS ប្រកាសកាលពីថ្ងៃទី១៣ មីនា ថា ប្រទេសតួកគីនឹងដាក់ទណ្ឌកម្មនយោបាយប្រឆាំងប្រទេសហូឡង់ ក្រោយពីអាជ្ញាធរប្រទេសនេះហាមឃាត់
ឧបនាយករដ្ឋមន្ត្រីតួកគី លោក NUMAN KURTULMUS ប្រកាសកាលពីថ្ងៃទី១៣ មីនា ថា ប្រទេសតួកគីនឹងដាក់ទណ្ឌកម្មនយោបាយប្រឆាំងប្រទេសហូឡង់ ក្រោយពីអាជ្ញាធរប្រទេសនេះហាមឃាត់
ឧបនាយករដ្ឋមន្ត្រីតួកគី លោក NUMAN KURTULMUS ប្រកាសកាលពីថ្ងៃទី១៣ មីនា ថា ប្រទេសតួកគីនឹងដាក់ទណ្ឌកម្មនយោបាយប្រឆាំងប្រទេសហូឡង់ ក្រោយពីអាជ្ញាធរប្រទេសនេះហាមឃាត់បណ្តាអ្នកនយោបាយតួកគីរៀបចំការប្រមូលផ្តុំមនុស្សធ្វើមីទ្ទីងនៅទីក្រុង ROTTERDAM សម្រាប់ឃោសនាពីការបោះប្រជាមតិមួយលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលបង្កើនអំណាចប្រធានាធិបតី ។
ឧបនាយករដ្ឋមន្ត្រីរូបនេះក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រកាសថា តួកគីបដិសេធការវិលត្រឡប់របស់ឯកអគ្គរដ្ឋទូតហូឡង់ បើដរាបណាហូឡង់ពុំធ្វើតាមបណ្តាលក្ខខណ្ឌដែលលើកឡើងដោយក្រុងអង់ការ៉ា ដើម្បីដោះស្រាយវិបត្តិការទូតរវាងប្រទេសទាំង២ ។ លោកបន្តថា យើងសម្រេចថា រហូតដល់បណ្តាលក្ខខណ្ឌ ដែលយើងលើកត្រូវបានបំពេញទើបឯកអគ្គរដ្ឋទូតអនុញ្ញាតឱ្យវិលត្រឡប់មកវិញ ។ ម្យ៉ាងវិញទៀត បើដរាបណាហូឡង់ពុំប៉ះប៉ូវការខុសឆ្គងរបស់ខ្លួនទេ នោះទំនាក់ទំនងកម្រិតខ្ពស់ និងបណ្តាការជួបគ្នាដែលគ្រោងធ្វើថ្នាក់រដ្ឋមន្ត្រី និងកម្រិតខ្ពស់ត្រូវផ្អាក ។
ឯកអគ្គរដ្ឋទូតហូឡង់ប្រចាំតួកគី ដែលបច្ចុប្បន្នពុំស្ថិតក្នុងប្រទេសនេះបើតាមលោក KURTULMUS ថា នឹងមិនអនុញ្ញាតឱ្យវិលត្រឡប់មកវិញឡើយ ទាល់តែបំពេញបណ្តាលក្ខខណ្ឌជាមុនសិន ។
ម្យ៉ាងវិញទៀត រដ្ឋាភិបាលតួកគីនឹងស្នើដល់សភាឱ្យរំលាយចោលក្រុមមិត្តភាពតួកគី-ហូឡង់មួយ ។ តួកគីក៏ចង់ឱ្យមានការស៊ើបអង្កេតមួយលើព្រឹត្តិការណ៍រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលប៉ូលិសហូឡង់ជិះសេះ និងប្រើឆ្កែរារាំងបាតុកម្មនៅមុខស្ថានកុងស៊ុលតួកគីប្រចាំក្រុង ROTTERDAM៕
ចែករំលែកព័តមាននេះ