តុលាការកំពូលតម្កល់សាលដីកាសាលាឧទ្ធរណ៍ បដិសេធបណ្តឹងសាទុក្ខបុគ្គលិកអាដហុកទាំង4នាក់
រាជធានីភ្នំពេញ ៖ ចៅក្រមតុលាការកំពូលនៅព្រឹកថ្ងៃទី១៣ មីនា បានសម្រេចប្រកាសសាសដីកាតម្កល់សាលក្រមសាលាដំបូង
រាជធានីភ្នំពេញ ៖ ចៅក្រមតុលាការកំពូលនៅព្រឹកថ្ងៃទី១៣ មីនា បានសម្រេចប្រកាសសាសដីកាតម្កល់សាលក្រមសាលាដំបូង
រាជធានីភ្នំពេញ ៖ ចៅក្រមតុលាការកំពូលនៅព្រឹកថ្ងៃទី១៣ មីនា បានសម្រេចប្រកាសសាសដីកាតម្កល់សាលក្រមសាលាដំបូង និងសាលដីកាសាលាឧទ្ធរណ៍ទុកជាបានការដដែល លើបុគ្គលិកសមាគមសិទ្ធិមនុស្សអាដហុក៤រូប ដែលបានប្តឹងសាទុក្ខមកតុលាការកំពូលក្នុងករណីការបន្តឃុំខ្លួនរយៈពេល៦ខែទៀតរបស់ចៅក្រមសាលាដំបូងរាជធានី ។
កាលពីថ្មីៗកន្លងមកសាលាឧទ្ធរណ៍ក៏បានសម្រេចតម្កល់សាលក្រមសាលាដំបូងទុកជាបានការដដែលគឺបន្តឃុំខ្លួនជនជាប់ចោទ៦ខែទៀត ហេតុនេះហើយបានជាជនជាប់ចោទបុគ្គលិកសមាគមសិទ្ធិមនុស្សអាដហុក៤រូប បានប្តឹងសាទុក្ខមកតុលាការកំពូល ។ ចំណែកលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនបានប្តឹងសាទុក្ខមកតុលាការកំពូលទេ ។
គួររំលឹកថា ក្រុមជនត្រូវចោទទាំង៥នាក់ ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារដើម្បីរង់ចាំការស៊ើបអង្កេតបន្ត ។
លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក យី សុខសាន្ត អនុប្រធានសមាគមអាដហុក លោក ណៃ វង់ដា អនុប្រធានសមាគមអាដហុក និងលោកស្រី
លឹម មុន្នី មន្ត្រីជាន់ខ្ពស់សមាគមអាដហុក ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ ។ ដោយឡែកលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និងមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ ។ ជាមួយគ្នានេះ លោក សឺន សាលី ជាមន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីផងដែរ ។
ការចោទប្រកាន់ជនជាប់ចោទលើបទល្មើសសូកប៉ាន់សាក្សីត្រូវបានកំណត់ការផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ ។ ពួកគេទាំងអស់ ត្រូវបានតុលាការរកឃើញថាបានបញ្ចុះបញ្ចូល ឬលួងលោមនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ មិនឲ្យនិយាយការពិតប្រាប់សមត្ថកិច្ចចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ៕
ចែករំលែកព័តមាននេះ