ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនាសកម្ម​កា.ប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​សម្រាប់​ខេត្តក្រចេះ

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ បទល្មើស​ព្រៃឈើ​ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​តែ​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ​តំបន់​ខាងក្រោយ​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ

ខេត្តក្រចេះ ៖ បទល្មើស​ព្រៃឈើ​ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​តែ​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ​តំបន់​ខាងក្រោយ​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ឈើ​ទាំងនោះ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា គឺ​ឈ្មួញ​បាន​កាប់​អារច្រៀក​ចេញពី​ដែនដី​ព្រៃ​អភិរក្ស​ព្រៃ​ឡង់ និង​តាម​ព្រៃ​សហគមន៍​នៅ​ក្នុង​តំបន់​នោះ ។

ប្រភព​ព័ត៌មាន​បាន​រាយការណ៍​មក​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​តាម​ព្រៃ​តំបន់​អភិរក្ស​ដោយ​សហគមន៍​គ្រប់​គ្រង់​ដោយ​រដ្ឋបាល​ព្រៃឈើ​ក៏​ដូច​ជា​នៅ​តាម​ព្រៃ​គំរ​ព​ការពារ​ព្រៃ​ឡង់ ដែល​គ្រប់​គ្រង់​ដោយ​មន្ត្រី​​បរិស្ថាន​គឺ​នៅ​តែ​កើត​មាន ហើយ​មន្ត្រី​ជំនាញ​ទាំង​ពីរ​ស្ថាប័ន​មិន​ដែល​មានការ​ចាប់​បង្ក្រាប​ម្តងណា​នោះ​ទេ បាន​ត្រឹមតែ​រុញ​ដាក់​គ្នា​ដោយ​ហេតុផល​រៀង​ៗ​ខ្លួន​ថា ខុស​ក្នុង​ដែន​សមត្ថកិច្ច ។ សកម្ម​ភាព​​ការ​កាប់​បំផ្លាញ​ឈើ​ទាំងនោះ​ក៏​ត្រូវ​គេ​ដឹង​ថា បាន​កើត​មាន​ឡើង​ដោយ​មានការ​បើកដៃ​ពី​អាជ្ញាធរ ពិសេស​ប្រធាន​សហគមន៍ និង​អតីត​ប្រធាន​សហគមន៍​ជាមួយនឹង​ក្រុម​ឈ្មួញ​តែ​ម្តង ។ 

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​ពី​បទល្មើស​ព្រៃឈើ​កំពុង​តែ​កើត​មាននៅ​តាម​ព្រៃ​សហគមន៍ និង​តំបន់​ព្រៃ​គំរ​ព​អភិរក្ស​ព្រៃ​ឡង់​នេះ​លោក​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ប្រាប់​អ្នកកាសែត​ដោយ​បញ្ជាក់​យ៉ាង​ខ្លី​ថា កិច្ច​ការងារ​នេះ​រង់ចាំ​ជំនាញ​ធ្វើការ​សិន​គឺ​កំពុង​តែ​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ​នៅឡើយ ។ ដោយ​លោក​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ច្រើន​​នោះ​ទេ ។ ដោយឡែក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឯណោះ​វិញ​ក៏​បាន​ឲ្យ​ដឹង​ថា ព័ត៌មាន​នៃ​ការ​ស្តុក​ឈើ​ខុសច្បាប់​ខាងលើ​លោក​បានដឹង​យូរ​ដែរ​ហើយ ដោយ​ក្រុម​សហគមន៍​រាយការណ៍​ហើយ​ឥឡូវ​​លោក​បាន​ចាត់​កម្លាំង​ត្រៀមចាំ​ស្ទាក់​ចាប់​រួច​ហើយ ៕