គ្មានភ្លើងទើបគ្មានផ្សែង លោក សម រង្ស៊ី ថា មានអ្នកមួលបង្កាច់លោកនិយាយពីគ្រួសារសម្តេចតេជោ
រាជធានីភ្នំពេញ ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា មានអ្នកនយោបាយមួយរូបបានមួលបង្កាច់លោកក្នុងគោលបំណងវាយប្រហារ
រាជធានីភ្នំពេញ ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា មានអ្នកនយោបាយមួយរូបបានមួលបង្កាច់លោកក្នុងគោលបំណងវាយប្រហារ
រាជធានីភ្នំពេញ ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា មានអ្នកនយោបាយមួយរូបបានមួលបង្កាច់លោកក្នុងគោលបំណងវាយប្រហារគណបក្ស សង្គ្រោះជាតិ ដោយថាលោកបាននិយាយពីគ្រួសារសម្តេចតេជោ ហ៊ុន សែន ។
លោក សម រង្ស៊ី សរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក កាលពីពេលថ្មីៗនេះថា «រឿងដែលគេប្រឌិតដើម្បីមួលបង្កាច់ខ្ញុំ ក្នុងគោលបំណងវាយប្រហារគណបក្សសង្គ្រោះជាតិ ។ មានអ្នកដឹកនាំខ្លះមានចរិតថោកទាប មិនគិតគូរដោះស្រាយបញ្ហាប្រទេសជាតិទេ តែពូកែចំណាយពេលលបមើលគេ លួចស្តាប់គេ និងលួចថតសំឡេងគេយកទៅកាត់ត ដើម្បីលាតត្រដាងរឿងឯកជនរបស់អ្នកដទៃ ទោះជារឿងទាំងនោះជារឿងកំប៉ិកកំប៉ុក អត់មានទាក់ទងផលប្រយោជន៍ជាតិអ្វីសោះក៏ដោយ ។ ថ្មីៗនេះ មានអ្នកដឹកនាំម្នាក់បានចោទប្រកាន់ថា ខ្ញុំបាននិយាយពីរឿងឯកជនរបស់គ្រួសារគាត់»។
លោកគូសបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា ចំពោះរឿងគ្រួសារអ្នកដទៃ ដែលជារឿងឯកជនរបស់គេ ខ្ញុំមិនដែលចាប់អារម្មណ៍ ឬយកចិត្តទុកដាក់ទេ សូម្បីតែបន្តិចក៏គ្មានដែរ ហើយខ្ញុំមិនដែលយករឿងបែបនេះទៅនិយាយម្តងណាឡើយ ជាមួយនរណាឡើយ ទោះជារឿងនោះពិតឬក៏មិនពិតខ្ញុំមិនរវល់ទេ ។ តែអ្នកដឹកនាំខាងលើនោះ ប្រើអំណាចរបស់ខ្លួនដើរសម្លុតគេសម្លុតឯង ឲ្យមួលបង្កាច់ខ្ញុំ ថាខ្ញុំបាននិយាយពីរឿងគ្រួសារគាត់ក្នុងកិច្ចប្រជុំមួយនៃគណបក្សសង្គ្រោះជាតិ ។ រួចទៅគេយកការចោទប្រកាន់នេះ ធ្វើជាលេសដើម្បីរករឿងខ្ញុំ និងវាយប្រហារគណបក្សសង្គ្រោះជាតិ»។
លោក សម រង្សុី លើកឡើងទៀតថា បើសួរអ្នកដែលគេបង្ខំឲ្យមួលបង្កាច់ខ្ញុំនោះ ឲ្យគាត់បញ្ជាក់ថា តើខ្ញុំបាននិយាយដូចដែលគេមួលបង្កាច់នោះនៅថ្ងៃណា នៅទីកន្លែងណា ក្នុងឱកាសជួបប្រជុំអ្វី ហើយមាននរណាខ្លះទៀតដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ ហើយដែលបានឮដែរនូវពាក្យដែលខ្ញុំបាននិយាយដូចដែលគេមួលបង្កាច់នោះ គឺគាត់មិនអាចបញ្ជាក់បានទេ ពីព្រោះរឿងនេះជារឿងដែលគេប្រឌិតទាំងស្រុង ក្នុងគោលបំណងគ្រាន់តែរករឿងខ្ញុំ និងវាយប្រហារគណបក្សសង្គ្រោះជាតិ តាមវិធីថោកទាបបំផុត ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា លោក សម រង្ស៊ី បានប្រកែកញ៉ាញថា ខ្លួនមិនដែលបាននិយាយពីរឿងឯកជន ដែលធ្វេីឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តិថ្លៃថ្នូររបស់គ្រួសារសម្តេចតេជោ ហ៊ុន សែន នោះទេ ។
លោកបញ្ជាក់ថា «ជាក្រឹត្យក្រមធម្មជាតិ បើគ្មានភ្លើង ក៏គ្មានផ្សែងដែរ ។ បញ្ហានេះមិនអាចប្រកែកបានជាដាច់ខាត ។ យើងនៅចងចាំមិនភ្លេចទេថា កន្លងទៅថ្នាក់ដឹកនាំគណបក្សប្រឆាំងបានសរសេរលិខិតបដិសេធម្តងជាពីរដងមកហើយ ដោយថាខ្លួនថ្កោលទោសចំពោះជនណាដែលបាននិយាយបរិហារកេរ្តិ៍ថាគ្រួសារសម្តេចតេជោមានទំនាក់ទំនងជាមួយមេដឹកនាំវៀតណាម ។ ម្យ៉ាងទៀត មានព័ត៌មានសម្ងាត់ពីមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងបានរាយការណ៍មកសម្តេចតេជោថា សម រង្ស៊ី បាននិយាយច្បាស់ក្នុងអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ឝណបក្សប្រឆាំងថា សម រង្ស៊ី និយាយរឿងនេះមែន ដែលជាព័ត៌មានច្បាស់ការណ៍គួរឲ្យជឿទុកចិត្តបាន ។ ហេតុនេះហើយ បានជាមានប្រតិកម្មខ្លាំងៗពីសម្តេចតេជោ»។
លោក សុខ ឥសាន បន្តថា ហេតុនេះបញ្ហានេះពិតជាបានកើតមានឡើងមែន ដោយសារ សម រង្ស៊ី ដែលតែងតែមានគំនិតមិនល្អចំពោះ សម្តេចតេជោ ហ៊ុន សែន តាំងពីដើមរៀងមក មិនអាចប្រកែកបានទ្បើយ ។ លោកថា ជាទម្លាប់ សម រង្ស៊ី មិនដែលចេះទទួលខុសត្រូវចំពោះទង្វើខុសឆ្គងរបស់ខ្លួនទេ មុខក្រាស់ណាស់ ។ ការពិតមិនអាចលាក់បាំងបានជាដាច់ខាត ៕
ចែករំលែកព័តមាននេះ