ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​នាយការិយាល័យ​ព្រហ្មទណ្ឌ​ដោះ​លែង​ជនសង្ស័យ​ជា​ថ្នូរ​នឹង​លុយរាប់​ពាន់​ដុល្លារ

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ជនសង្ស័យ​បង្ក​ហិ.ង្សារ​ដោយ​ចេ​នា​ចំនួន​៧​នាក់​ដែល​នគរបាល​ស្រុក​គងពិសី​ឃាត់ខ្លួន​ខណៈ​ស្ទាក់​វាយ​ទៅ​លើ​ជនសង្ស័យ​ម្នាក់​បណ្តាល​ឱ្យ​រង​របួស

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ជនសង្ស័យ​បង្ក​ហិង្សារ​ដោយ​ចេ​នា​ចំនួន​៧​នាក់​ដែល​នគរបាល​ស្រុក​គងពិសី​ឃាត់ខ្លួន​ខណៈ​ស្ទាក់​វាយ​ទៅ​លើ​ជនសង្ស័យ​ម្នាក់​បណ្តាល​ឱ្យ​រង​របួស ។ ហើយ​ស្រាប់តែ​រហូត​មក​ដល់​​ថ្ងៃ​ទី​១៣ មីនា នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ធ្វើការ​ដោះ​លែងឱ្យ​មាន​សេរីភាព​ជា​ថ្នូរ និង​លុយរាប់​ពាន់​ដុល្លារ ។

បើ​តាម​ប្រភព​បាន​បង្ហើប​ឱ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​បង្ក​ហិង្សារ​ដោយ​ចេ​តនា​ទាំង​៧​នាក់​ដែល​លោក ជា វ​ណ្ណា នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែល​ត្រូវ​ដោះ​លែង​​​នោះ​មាន​ទី​១-​ឈ្មោះ យូ វិសាល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ទី​២-​ឈ្មោះ ជួន ភារ​ម្យ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ទី​៣-​ឈ្មោះ ជឿន ចិ​ត្ត្រា ភេទ​ប្រុស អាយុ​២២​ឆ្នាំ​,​ទី​៤-​ឈ្មោះ កុយ ធា ភេទ​ប្រុស អាយុ​​​១៧​ឆ្នាំ​,​ទី​៥-​ឈ្មោះ បឿន វាសនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ​,​ទី​៦-​ឈ្មោះ សន  ធៀប ភេទ​ប្រុស អាយុ​២១​ឆ្នាំ​,ទី​៧-​ឈ្មោះ សុង ផ​ល្លី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ អ្នក​ទាំង​អស់នោះ​នៅ​ភូមិ​ត្រពាំង​រកា ឃុំ​​​ពេជ្រ​មុន្នី ស្រុក​គងពិសី ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ សុខ ម៉េ​ង​ហុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ក្រាំង​ឃ្នង ឃុំ​ស្រង់ ស្រុក​គងពិសី ។

គួរ​រំលឹក​ផង​ដែល​ថា កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១២ មីនា នៅ​ចំណុច​មុខ​ខ្លោងទ្វារ​ប្រាសាទ​មាស​ប្រាសាទ​ប្រាក់​នៅ​មុន​ពេល​កើតហេតុ​នោះ គឺ​ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​ព្រួត​វាយ​ក្រុម​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​រង​របួស​ហើយ​ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​មូលដ្ឋាន​ដេញចាប់​ឃាត់ខ្លួន​បាន​ចំនួន​៧​នាក់ និង​ម៉ូតូ​ចំនួន​៦​គ្រឿង​ទៀត​ផង បន្ទាប់​ពី​ឃាត់​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ស្រាប់តែ​លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​រត់ការ​ដោះ​លែង​ក្រៅ​ប្រព័ន្ធ​តុលាការ​ជា​ថ្នូរ​នឹង​លុយរាប់​ពាន់​ដុល្លារ ៕