ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ នឹង​ផ្តល់​ប្រាក់​បៀ​វត្ស​​គាត់ ​ដល់​អង្គការ​មនុស្សធម៌​​មួយ

9 ឆ្នាំ មុន

ប្រធានាធិបតី​អាមេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ អះអាង​ថា ចង់​បដិសេធ​មិន​ទទួល​ប្រាក់បៀវត្ស​ប្រធានាធិបតី ។ កាលពី​ថ្ងៃ​ទី​១៣ មីនា អ្នកនាំពាក្យ​លោក​ត្រាំ លោក SEAN SPICER ប្រកាស​ថា ប្រធានាធិបតី​នឹង​បរិច្ចាគ​ចាប់តាំងពី​ដំណាច់ឆ្នាំ​នេះ​ទៅ​នូវ​ទឹកប្រាក់​៤០០.០០០​ដុល្លារ នៃ​ប្រាក់បៀវត្ស​ប្រចាំឆ្នាំ​របស់​លោក​ដល់​អង្គការ​សប្បុរសធម៌​មួយ ។

នេះ​ជា​រឿង​ប្លែក​មួយ​ខុស​ពី​ទម្លាប់​ដែល​ប្រធានាធិបតី​មួយ​រូប​តែង​ប៉ះទង្គិច​គ្នា​ជាមួយ​សារព័ត៌មាន​ធំ​ៗ​អា​មេ​រិ​ក​ស្ទើរ​រាល់ថ្ងៃ​បែរជា​ចង់​ឱ្យ​សារព័ត៌មាន​ជួយ​ជ្រើសរើស​អង្គការ​សប្បុរសធម៌​មួយ​សម្រាប់​ទទួល​ការ​បរិច្ចាគ​នេះ ។

លោក SEAN SPICER គូសបញ្ជាក់​ថា នេះ​ជា​មធ្យោបាយ​មួយ​សម្រាប់​សេត​វិមាន ចៀសវាង​ការ​ពិនិត្យពិច័យ​ល្អិតល្អន់​មួយ​លើ​អំណោយ ។

លោក​ដូ​ណា​ល់ ត្រាំ ធ្លាប់​ប្រកាស​ជា​ច្រើន​លើក​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ថា លោក​នឹង​មិន​យក​ប្រាក់បៀវត្ស​ប្រធា​នាធិបតី​ឡើយ តែ​យក​មួយ​ដុល្លារ​ប៉ុណ្ណោះ ។ មុន​លោក​មាន​តែ​លោក HERBERT HOOVER និង​លោក​ច​ន កេ​ណ្ណឺ​ឌី ទេ ដែល​ធ្វើការ​បរិច្ចាគ​ប្រាក់បៀវត្ស​ប្រធានាធិបតី​សម្រាប់​ការងារ​មនុស្សធម៌ ៕