ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​Trump​ឱ្យ​ទិញ​ផលិតផល​អា​មេ​រិ​ក ខណៈ​មើល​រំលង​ផលិតផល​កូនស្រី​ខ្លួន

7 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ កាលពី​ថ្ងៃ​ឡើង​កាន់​តំណែង​ដំបូង​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក Donald Trump មាន​ប្រសាសន៍​ថា ៖ « ពួក​យើង​នឹង​ធ្វើ​តាម​វិធានការ​ដ៏​សាមញ្ញ​ពីរ គឺ​ទិញ​ផលិតផល​អា​មេ​រិ​ក និង​ជួល​បុគ្គលិក​អា​មេ​រិ​ក​» ។

ទីក្រុង​ប៉េ​កាំ​ង ៖ កាលពី​ថ្ងៃ​ឡើង​កាន់​តំណែង​ដំបូង​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក Donald Trump មាន​ប្រសាសន៍​ថា ៖ « ពួក​យើង​នឹង​ធ្វើ​តាម​វិធានការ​ដ៏​សាមញ្ញ​ពីរ គឺ​ទិញ​ផលិតផល​អា​មេ​រិ​ក និង​ជួល​បុគ្គលិក​អា​មេ​រិ​ក​» ។

លោក​បាន​ស្តីបន្ទោស​ក្រុមហ៊ុន​ផលិត មិន​ថា​ក្នុងស្រុក និង​បរទេស ដែល​ប្រើប្រាស់​ពលករ​ប្រទេស​ដទៃ​ដើម្បី​ផលិត​ផលិតផល​សម្រាប់​អតិថិជន​អា​មេ​រិ​ក ប៉ុន្តែ​ផលិតផល​ដែល​មាន​យីហោ​របស់​កូនស្រី​លោក នៅ​តែ​បន្ត​ហូរ​ចូល​មក​កាន់​អា​មេ​រិ​ក ។

ផលិតផល​ទាំងនោះ​ត្រូវ​បាន​ផលិត​ក្នុង​ប្រទេស​ចិន ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក​ចំនួន​បី​បាន​អនុញ្ញាត​ឲ្យ​មានការ​ផលិត​សម្រាប់​យីហោ​របស់​អ្នក​នាង Ivanka Trump ដូច​ជា G-III, Mondani Handbags និង Marc Fisher Footwear ។

អាជីវកម្ម​របស់​កូនស្រី​ប្រធានាធិបតី​ម្នាក់​នេះ បាន​ជួបនឹង​បញ្ហា​យ៉ាង​ធំ​បន្ទាប់​ពី​ផ្សារ​ទំនើប​ធំ​ៗ​ក្នុង​សហរដ្ឋអាមេរិក​គឺ Nordstrom ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា នឹង​បញ្ឈប់​ការ​លក់​ផលិតផល​របស់​អ្នក​នាង ព្រោះតែ​ការ​លក់​មាន​ភាព​អន់​ថយ ។

ក្នុងអំឡុងពេល​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត លោក Trump បានការ​ពារ​ក្នុង​ការ​ប្រើប្រាស់​ឈ្មោះ​លោក​សម្រាប់​ការ​ផលិត​ផលិតផល​នៅ​ចិន ដូច​ជា ស្បែកជើង ក្រវាត់ក និង​រ៉ូ​ប​ស្ត្រី​ថា ជា​អាជីវកម្ម​វ័យឆ្លាត ។

ក្នុង​ពេល​តែ​មួយ​នេះ​ដែរ លោក​បាន​ចោទប្រកាន់​ប្រទេស​ចិន​ថា លួច​ការងារ​ជនជាតិ​អា​មេ​រិ​ក តាម​រយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​មិន​យុត្តិធម៌ និង​ទម្លាក់​តម្លៃ​ប្រាក់ ដោយ​រិះគន់​យ៉ាង​ខ្លាំង​ដល់​ក្រុមហ៊ុន​អា​មេ​រិ​ក​ដូច​ជា Ford និង Nabisco ព្រោះតែ​ផ្លាស់​រោងចក្រ​ទៅ​កាន់​ប្រទេស​ដទៃ ។

យ៉ាងណា​ក្តី លោក​ប្រធានាធិបតី​ដូច​ជា​ស្ងាត់ស្ងៀម​ចំពោះ​ផលិតផល​របស់​កូនស្រី​លោក​ដែល​មាន​ដាក់​លក់​ក្នុង​ផ្សារ​នៅ​អា​មេ​រិ​ក​ដូច​ជា Macy’s, Lord & Taylor និង TJ Maxx ។

លោក​បែរជា​រិះគន់ Nordstrom កាលពី​ខែ​មុន​ទៅ​វិញ បន្ទាប់​ពី​ពួក​គេ​ប្រកាស​ថា នឹង​បញ្ឈប់​ការ​លក់​ផលិតផល​យីហោ​របស់​កូនស្រី​លោក ។

កាលពី​ខែ​មុន អ្នក​នាង Ivanka បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ White House ជាមួយ​ឪពុក​របស់​ខ្លួន ដើម្បី​ពិភាក្សា​ពី​គោលនយោបាយ​នាំ​យក​ការងារ​មក​កាន់​អា​មេ​រិ​ក​វិញ ។

បន្ទាប់​ពី​កិច្ចប្រជុំ​នោះ អ្នកនាំពាក្យ​ម្នាក់​របស់​យីហោ​អ្នក​នាង Ivanka Trump ប្រាប់​ថា ក្រុមហ៊ុន​ពួក​គេ​ចែករំលែក​គំនិត​នាំ​យក​ការងារ​ផ្នែក​ផលិត​មក​កាន់​សហរដ្ឋអាមេរិក ហើយ​ពួក​គេ​ចង់​ចូលរួម​ពិភាក្សា ។

ពីរ​ថ្ងៃ​បន្ទាប់​ពី​នោះ មាន​អាវ​ស្ត្រី​យីហោ Ivanka Trump ប្រមាណ​៥​ពាន់​ត្រូវ​បាន​នាំ​ចូល​មក​កាន់ Newark នៅ New Jersey ។

លើស​ពី​នេះ យោង​តាម​សារព័ត៌មាន​ក្នុង​ប្រទេស​ចិន​ឲ្យ​ដឹង​ថា យ៉ាងតិច​ណាស់ ក៏​មាន​រោងចក្រ​មួយ​នៅ​ចិន​ភាគ​ខាងត្បូង​បាន​ទទួល​ការ​កុម្ម​ង់​ស្បែកជើង​ប្រមាណ​១​ម៉ឺន​គូ​សម្រាប់​រដូវ​កាល​ខាង​មុខ​ផង​ដែរ ៕