ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បន្ថែម​ការងារ​ជាង​2​សែន​ក្នុង​ខែ​ដំបូង​ក្រោម​ការ​ដឹកនាំ​របស់​លោក Trump

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រសួង​ការងារ​របស់​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា សេដ្ឋកិច្ច​អា​មេ​រិ​កបាន​បន្ថែម​ការងារ​ប្រមាណ​២​សែន​៣​ម៉ឺន​៥​ពាន់​ក្នុង​ខែកុម្ភៈ ។
អត្រា​គ្មាន​ការងារ​ធ្វើ​បាន​ធ្លាក់​ចុះ​ពី​៤,៨% ទៅ​

សហរដ្ឋអាមេរិក ៖ ក្រសួង​ការងារ​របស់​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា សេដ្ឋកិច្ច​អា​មេ​រិ​កបាន​បន្ថែម​ការងារ​ប្រមាណ​២​សែន​៣​ម៉ឺន​៥​ពាន់​ក្នុង​ខែកុម្ភៈ ។

អត្រា​គ្មាន​ការងារ​ធ្វើ​បាន​ធ្លាក់​ចុះ​ពី​៤,៨% ទៅ​៤,៧% កាលពី​ខែ​មុន ។ វា​ជា​ការ​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង​បើ​ធៀប​នឹង​ឆ្នាំ​២០០៩ ដែល​អត្រា​គ្មាន​ការងារ​បាន​កើន​ដល់​១០% បន្ទាប់​ពី​វិបត្តិ​ហិរញ្ញវត្ថុ ។

លោក Jeremy Cook ប្រធាន​សេដ្ឋវិទូ​ក្នុង World First និយាយ​ថា ៖ « សេដ្ឋកិច្ច​អា​មេ​រិ​ក​កំពុង​តែ​ដំណើរការ​យ៉ាង​ល្អ​ក្នុង​ពេល​នេះ » ។

ប៉ុន្តែ​សេដ្ឋវិទូ​និយាយ​ថា វា​គឺជា​បញ្ហា​មួយ​សម្រាប់​លោក Trump ដើម្បី​ធ្វើ​តាម​ការ​សន្យា​ថា នឹង​បង្កើត​ការងារ​ឲ្យ​បាន​២៥​លាន​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ ។

កាលពី​ឆ្នាំ​មុន អត្រា​ការងារ​ត្រូវ​បាន​បង្កើត​ថ្មី​ក្នុង​មួយ​ខែ គឺ​ស្មើនឹង​១៩​ម៉ឺន ។ សេដ្ឋកិច្ច​កំពុង​តែ​បង្ហាញ​សញ្ញា​រឹង​មាំ​ផង​ដែរ ។ អត្រាកំណើន​នៃ​ប្រាក់បៀវត្ស​បាន​កើនឡើង​២,៨%​កាលពី​ខែកុម្ភៈ បើ​ធៀប​នឹង​មួយ​ឆ្នាំ​មុន ។

ផ្នែក​ផលិតកម្ម​បាន​បន្ថែម​ការងារ​២​ម៉ឺន​៨​ពាន់​ក្នុង​ខែកុម្ភៈ ។ លោក Trump សន្យា​ថា នឹង​បង្កើន​ការងារ​ក្នុង​ផ្នែក​ផលិតកម្ម តាម​រយៈ​ការ​សម្រេច​កិច្ចព្រមព្រៀង​ល្អ​ជាង​មុន​សម្រាប់​សហរដ្ឋអាមេរិក ។ ក្រុមហ៊ុន​សាងសង់​បាន​ទទួល​បុគ្គលិក​បន្ថែម​ប្រមាណ​៥​ម៉ឺន​៨​ពាន់​នាក់​កាលពី​ខែ​មុន ។

ប៉ុន្តែ​វិស័យ​ផ្សេង​ទៀត​មិន​បាន​ដំណើរការ​ប្រសើរ​ដូច​ផ្នែក​សាងសង់​ទេ ។ វិស័យ​លក់រាយ​បាន​បាត់បង់​ការងារ​ចំនួន​២​ម៉ឺន​៦​ពាន់​ក្នុង​ខែកុម្ភៈ ខណៈ​ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា JCPenney ប្រកាស​ថា នឹង​បិទ​ហាង​របស់​ខ្លួន ។ ចំណែក​ការងារ​រដ្ឋ និង​ដឹក​ជញ្ជូន​បាន​កើនឡើង​តិចតួច​ប៉ុណ្ណោះ ៕