ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​មុន! ​បន្លំបានចេះតែបន្លំ​​ទៅ…តែពេល​នេះ…

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ កម្លាំង​សម​ត្ថិ​ច្ច​ចម្រុះ​ បាន​បើក​ប្រតិបត្តិការ​ចុះ​ឆែកឆេរ​ទីតាំង​ស្តុក​ឈើ​៤​កន្លែង​ជា​បន្តបន្ទាប់​គ្នា ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១២ និង​១៣ មីនា ស្ថិត​នៅ​ភូមិ​ចំការ​ចិន និង​ភូមិ​ត្រពាំង​ត្នោត ក្នុង​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ដោយ​រក​ឃើញ​ឈើ​ជា​

ខេត្តកណ្ដាល ៖ កម្លាំង​សម​ត្ថិ​ច្ច​ចម្រុះ​ បាន​បើក​ប្រតិបត្តិការ​ចុះ​ឆែកឆេរ​ទីតាំង​ស្តុក​ឈើ​៤​កន្លែង​ជា​បន្តបន្ទាប់​គ្នា ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១២ និង​១៣ មីនា ស្ថិត​នៅ​ភូមិ​ចំការ​ចិន និង​ភូមិ​ត្រពាំង​ត្នោត ក្នុង​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ដោយ​រក​ឃើញ​ឈើ​ជា​ច្រើន​​ម៉ែត្រគូប ព្រមទាំង​​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម្នាក់ នាំ​ទៅ​កាន់​អធិការដ្ឋាន​ស្រុក ដើម្បី​សាកសួរ ។

ការ​ឃាត់ខ្លួននេះ ​ក្រោយ​ពី​រក​ឃើញ​​ថា ម្ចាស់​ទីតាំងនេះមានច្បាប់​អនុញ្ញាត​​អាជីវកម្ម​ដែរ ប៉ុន្តែ​ហួស​សុពលភាព​ជាង​១​ឆ្នាំទៅ​ហើយ មិន​ព្រម​ធ្វើ​បន្ត និង​បាន​លួច​នាំ​ចូល​ឈើ​ដោយ​ខុសច្បាប់​ថែម​ទៀត​។

គួរ​បញ្ជាក់​ថា ប្រតិបត្តិការ​នេះ​​ធ្វើ​ឡើង​ជាប់​គ្នា​២​ថ្ងៃ ដោយនៅ​ថ្ងៃ​ទី​១២ មីនា កម្លាំង​ចុះ​ទៅ​បង្ក្រាប​២​ទីតាំង រក​ឃើញ​និង​រឹបអូស​ឈើ​ដុំ​ចំនួន​១០០​ដុំ ឈើ​សន្លឹក​ចំនួន​ជាង​៥០០​សន្លឹក ព្រមទាំង​ម៉ាស៊ីន​អារឈើ​មួយ​ចំនួន ។ ទីតាំង​ទី​១-​ស្ថិត​នៅ​ក្នុងភូមិ​ចំការ​ចិន ឃុំ​ម្កាក់ មាន​ឈើ​ធ្នង់​ប្រភេទ​ឈើ​ដុំ​ចំនួន​៩៦​ដុំ និង​ឈើ​សន្លឹក​ចំនួន​៨៥​សន្លឹក​។ ទីតាំង​ទី​២-​ស្ថិត​ក្នុងភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់​រក​ឃើញ​ឈើ​បេង​(​ប្រណីត​)៤​កំណាត់ ឈើ​ធ្នង់​១២​ដុំ និង​៤១២​សន្លឹក ដែល​ទាំង​ពីរ​នោះ​មាន​ម្ចាស់​តែ​មួយ និង​ត្រូវ​គេ​ស្គាល់ឈ្មោះ​ផុ​ន
សុ​ជាតិ អាយុ​៣៣​ឆ្នាំ មុខរបរ​បើក​សិប្បកម្ម​កែ​ច្នៃ​ឈើ​ខ្នាត​តូច មាន​ទីលំនៅ​ក្នុង ភូមិ​ចុង​បឹង ឃំ​ុ​ម្កាក់ ស្រុក​អង្គស្នួល ហើយ​ក៏​ត្រូវ​បាន​កម្លាំង ធ្វើការ​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ​និង​កសាង សំណុំរឿង​។

ប្រភព​ដដែល​បន្ត​ថា ទីតាំង​កែ​ច្នៃ​ឈើ​ខុសច្បាប់​នេះ បាន​ដំណើរការ​យូរ​មក​ហើយ ដោយ​បាន​នាំ​ឈើ​ចូល​ពេល​យប់​ៗ និង​យក​ឈើ​លាក់​នៅ​ក្នុង​ទឹក និង​ក្នុង​ព្រៃ ជា​ច្រើន​កន្លែង​ដើម្បី​គេច​ពី​ភ្នែក​មហាជន​និង​ភ្នែក​សមត្ថកិច្ច ហើយ​ម្ចាស់​ទីតាំង​បាន​កែ​ច្នៃ​ឈើ​ទាំងនោះ​ទៅ​ជា​តុ ទូ និង​គ្រែ​លក់ ហើយ​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​លួច​រាយការណ៍​ប្រាប់​ទើប​កម្លាំង​បានដឹង និង​បាន​សហការ​ណ៏​គ្នា​ចុះ​ធ្វើការ​បង្ក្រាប​តែ​ម្ដង ។

ចំពោះ​ទីតាំង​កែ​ច្នៃ​ឈើ ក្រៅពី​៤​កន្លែង​ដែល​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប គឺ​នៅ​មាន​ច្រើន​កន្លែង​ទៀត នៅ​ក្នុងភូមិ​ចុង​បឹង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ដែល​មាន​ទីតាំង​ជាប់​គ្នា​ជាមួយ​ភូមិ​ចំការ​ចិន និង​ភូមិ​ត្រពាំង​ត្នោត​នេះ ហើយ​គេ​សង្ស័យ​ថា គ្មាន​ច្បាប់​នោះ​ឡើយ​។