ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រាតត្បាត​ជំងឺផ្តាសាយបក្សី​នៅ​អា​មេ​រិ​ក នឹង​ជំរុញ​ការ​នាំ​ចេញ​សាច់​បក្សី​ពី​ថៃ

7 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ការ​នាំ​ចេញ​សាច់​បក្សី​របស់​ប្រទេស​ថៃ ប្រហែលជា​បន្ត​កើនឡើង​ក្នុងឆ្នាំនេះ ខណៈ​ប្រទេស​ជា​ច្រើន​បាន​ទប់ស្កាត់​ការ​នាំ​ចូល​សាច់​បក្សី​ពី​សហរដ្ឋអាមេរិក ដែល​កំពុង​ជួប​ប្រទះ​ការ​រាតត្បាត​នៃ​ជំងឺផ្តាសាយបក្សី ។

ទីក្រុង​បាងកក ៖ ការ​នាំ​ចេញ​សាច់​បក្សី​របស់​ប្រទេស​ថៃ ប្រហែលជា​បន្ត​កើនឡើង​ក្នុងឆ្នាំនេះ ខណៈ​ប្រទេស​ជា​ច្រើន​បាន​ទប់ស្កាត់​ការ​នាំ​ចូល​សាច់​បក្សី​ពី​សហរដ្ឋអាមេរិក ដែល​កំពុង​ជួប​ប្រទះ​ការ​រាតត្បាត​នៃ​ជំងឺផ្តាសាយបក្សី ។

លោក Prasit Chalongchaichan អគ្គនាយករង​របស់ Charoen Pokphand Foods Plc (CPF) ថ្លែង​ថា ការ​ទិញ​សាច់​បក្សី​ដោយ​ជនជាតិ​បរទេស​បាន​កើន​ឡើងជា​បន្តបន្ទាប់​សម្រាប់​ក្រុមហ៊ុន​របស់​លោក បន្ទាប់​ពី​ជំងឺផ្តាសាយបក្សី​ត្រូវ​បាន​រាយការណ៍​ថា រាតត្បាត​ក្នុង​ប្រទេស​ជា​ច្រើន រួម​ទាំង​សហរដ្ឋអាមេរិក​ជា​អ្នក​នាំ​ចេញ​សាច់​បក្សី​ធំ​ជាងគេ​លេខ​២ លើ​ពិភពលោក ។

កាលពី​ថ្ងៃ​ចន្ទ ប្រទេស​កូរ៉េ​បាន​ទប់ស្កាត់​ការ​នាំ​ចូល​សាច់ និង​ពង​បក្សី​ពី​សហរដ្ឋអាមេរិក​បន្ទាប់​ពី​មានការ​បញ្ជាក់​ថា មេរោគ H7 ត្រូវ​ប្រទះ​ឃើញ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​មាន់នៅ​រដ្ឋ Tennessee សហរដ្ឋអាមេរិក កាលពី​ថ្ងៃអាទិត្យ​មុន​។ ចំណែក​ប្រទេស​ជប៉ុន តៃវ៉ាន់ និង​ហុងកុង ក៏​ត្រូវ​បាន​គិត​ថា នឹង​ធ្វើ​តាម​ដែរ ។

លោក Prasit បន្ត​ថា សំខាន់​ជាង​នេះ​ទៀត កូរ៉េ​ខាងត្បូង​ក៏​កំពុង​តែ​ជួប​ប្រទះ​បញ្ហា​ជំងឺផ្តាសាយបក្សី​ដែរ ដែល​បើកផ្លូវ​ដល់​ការ​នាំ​ចេញ​សាច់​បក្សី​ពី​ប្រទេស​ថៃ​កាន់តែ​ធំ​ឡើង។

គួរ​បញ្ជាក់​ថា ប្រទេស​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​រាយការណ៍​ថា បាន​សម្លាប់​បក្សី​ចំនួន​៥​ម៉ឺន​ក្បាល​នៅ​តាម​កសិដ្ឋាន ដោយសារ​មាន​មេរោគ​កាលពី​ថ្ងៃ​ពុធ ចំនួន​ពីរ​ករណី ។

លោក​បន្ត​ថា ៖ « ការ​នាំ​ចេញ​សាច់​បក្សី​របស់​ប្រទេស​ថៃ​គឺ​ល្អ​ណាស់ ខណៈ​ការិយាល័យ​អភិវឌ្ឍន៍​បសុសត្វ​បាន​ពង្រឹង​ការ​ត្រួតពិនិត្យ​លើ​រាល់​ដំណើរការ​ផលិតកម្ម​សាច់​បក្សី ដើម្បី​ធានា​ពី​សុវត្ថិភាព​នៃ​ការ​នាំ​ចេញ​នេះ » ។

CPF គិត​ថា ការ​នាំ​ចេញ​នៃ​ផលិតផល​សាច់​មាន់​ទាំង​ឆ្អិន​ស្រាប់ និង​ក្លា​សេ​ទៅ​កាន់​កូរ៉េ​ខាងត្បូង នឹង​កើន​ពី​៣​ពាន់​តោន​ក្នុង​ឆ្នាំ​២០១៦ មក​ជាង​១​ម៉ឺន​តោន​ក្នុងឆ្នាំនេះ ។
កាលពី​ឆ្នាំ​មុន CPF បាន​នាំ​ចេញ​សាច់​បក្សី​សរុប​ចំនួន​១៣​ម៉ឺន​តោន ភាគច្រើន​ទៅ​កាន់​អាស៊ី​និង​អឺរ៉ុប ដោយ​ព្យាករ​ថា នឹង​កើនឡើង​ពី​១៥%​ទៅ​២០%​ក្នុង​ឆ្នាំ​២០១៧ ។
ក្នុងឆ្នាំនេះ​ដែរ ក្រុមហ៊ុន​ខាងលើ​ព្យាករ​ថា ការ​នាំ​ចេញ​សាច់​បក្សី​សរុប​នឹង​កើន​ដល់​៧៨​ម៉ឺន​តោន ក្នុង​តម្លៃ​សរុប​ដល់​១១០​ប៊ី​លាន​បាត ។

CPF ព្យាករ​ថា ប្រាក់​ចំណូល​របស់​ពួក​គេ​នឹង​កើន​១០%​ក្នុងឆ្នាំនេះ ពី​ចំនួន​៤៦០​ប៊ី​លាន​បាត​ក្នុង​ឆ្នាំ​២០១៦ ៕