ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​ជនជាតិ​អូស្ត្រាលី​ជិះ​ម៉ូតូឌុប​ទៅ​ធ្វើការ​ចោរឆក់​កាបូប​បាត់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​រួម​នឹង​បុរស​ម្នាក់​ជា​ជនជាតិ​អូស្ត្រាលី​កំពុង​តែ​ជិះ​ម៉ូតូ​ទៅ​សណ្ឋាគារ​ណា​ហ្គា​វើ​ល​ត្រូវ​ជនសង្ស័យ​២​នាក់​ឆក់​កាបូបស្ពាយ​បាន​សម្រេច​ហើយ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​រួម​នឹង​បុរស​ម្នាក់​ជា​ជនជាតិ​អូស្ត្រាលី​កំពុង​តែ​ជិះ​ម៉ូតូ​ទៅ​សណ្ឋាគារ​ណា​ហ្គា​វើ​ល​ត្រូវ​ជនសង្ស័យ​២​នាក់​ឆក់​កាបូបស្ពាយ​បាន​សម្រេច​ហើយ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៣ មីនា តាម​បណ្តោយ​ផ្លូវ​២៤០​កែង​ផ្លូវ​៥១ នៅ​ចំណុច​ភូមិ​៤ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។ ជន​រង​គ្រោះ​មានឈ្មោះ MAN DYKA ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជា​ជនជាតិ​អូស្ត្រាលី មុខរបរ​ធ្វើការ​នៅ​សណ្ឋាគារ​ណា​ហ្គា​វើ​ល ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​១៩ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​មាន​គ្នា​២​នាក់​បាន​ហៅ​ម៉ូតូឌុប​ឱ្យ​ឌុ​ប​ទៅ​កន្លែង​ធ្វើ​នៅ​សណ្ឋាគារ​ណា​ហ្គា​វើ​ល ខណៈ​ពេល​ជិះ​ម៉ូតូឌុប​ចេញពី​ផ្លូវ​៦៣​បត់​ឡើង​ទៅ​ផ្លូវ​២៤០ មក​ដល់​ចំណុច​កើតហេតុ​ផ្លូវ​២៤០​កែង​ផ្លូវ​៥១ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ធន់​ធំ​ម៉ាក​XR ពណ៌​ខ្មៅ​មិន​ចាំ​ស្លាក​លេខ​បាន​ជិះ​មក​ជិត​ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​របស់​ជន​រង​គ្រោះ​បាន​សម្រេច​ហើយ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល នៅ​ក្នុង​កាបូបស្ពាយ​របស់​ជន​រង​គ្រោះ​បាន​បាត់​លុយ​ដុល្លារ​ហុងកុង​សរុប​ចំនួន​៣.៨៧០​ដុល្លារ ស្មើ​និង​៥៤០​ដុល្លារ ទូរស័ព្ទ​ដៃ​២​គ្រឿង​ម៉ាក IPhone 6​រួម​និង​ឯកសារ​ធ្វើការ​នៅ​ណា​ហ្គា​វើ​ល​មួយ​ចំនួន​ទៀត ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចតុមុខ​ដើម្បី​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ ៕