ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​នាង​រំលោ.ភ​បាន​សម្រេច ទិញ​ថ្នាំ​ពន្យារកំណើត​2​បន្ទះ អោយ​លេប​ខ្លាច​មាន​ផ្ទៃពោះ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នារី​ម្នាក់ បាន​ត្រូវបុរស​អ្នក​នាំ​ផ្លូវ​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ចាប់រំលោ.ភ ហើយ​យក​ថ្នាំ​ពន្យារកំណើត២​បន្ទះ​ឲ្យ​នាង​លេប​ព្រោះ​ខ្លាច​មាន​

ខេត្តបន្ទាយមានជ័យ ៖ នារី​ម្នាក់ បាន​ត្រូវបុរស​អ្នក​នាំ​ផ្លូវ​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ចាប់រំលោភ ហើយ​យក​ថ្នាំ​ពន្យារកំណើត២​បន្ទះ​ឲ្យ​នាង​លេប​ព្រោះ​ខ្លាច​មាន​ផ្ទៃពោះ ។ លុះ​ពេល​ជន​នេះ​មក​ស្រុក​ខ្មែរ​វិញ ត្រូវ​ម្តាយ​នាង​ដឹង​រឿង ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​១១ ខែមីនា ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ជនសង្ស័យ​ឈ្មោះ ឆាន ពេ​ស អាយុ​៣៣​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ឯ​នារី​រង​គ្រោះ​មាន​អាយុ​១៧​ឆ្នាំ ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹងថា ការ​ឃាត់ខ្លួន​ជន​ឈ្មោះ​ឆាន់ ពេ​ស គឺ​ក្រោយពេល​ទទួល​បាន​ពាក្យបណ្តឹង​ពី​ម្តាយ​របស់​ស្ត្រីរង​គ្រោះ​ដែល​បាន​ប្តឹង​ជន​នេះ ពី​បទ​រំលោភកូនស្រី​គាត់​កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៦នៅ​ក្នុង​ទឹកដី​ថៃ ។ លោក​វរសេនីយ៍ត្រី ស៊ិ​ន រ៉ា​ស៊ី មេបញ្ជាការកងរាជ អាវុធហត្ថ​ស្រុក​ព្រះនេត្រ​ព្រះ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យនៅ​ថ្ងៃ​ទី​១០ ខែមីនា​កន្លង​ទៅ​ថ្មី​ៗ​នេះ  នៅ​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ។

ស្ត្រី​រង​គ្រោះ​រៀបរាប់​ថា ជនសង្ស័យ​ឈ្មោះ ឆាន ពេ​ស បាន​ចាប់បង្ខំ​នាង​រំលោភ ក្នុង​ខណៈពេល​នាង​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ជាមួយ​ជនសង្ស័យ​ចូល​ដល់​ព្រៃ​ស្ងាត់​ក្នុង​ទឹកដី​ថៃ ។ ក្រោយ​ពេល​ចាប់រំលោភ​ហើយ ជន​នេះ​បាន​ទិញ​ថ្នាំ​ពន្យារកំណើត​២​បន្ទះ​ឲ្យ​នាង​លេប​ព្រោះ​ខ្លាច​នាង​មាន​ផ្ទៃពោះ ។

លុះដល់​កន្លែងធ្វើការ​ងារ​នៅ​ប្រទេស​ថៃ នាងបាន​ប្រាប់​សាច់ញាតិ និង​ទូរស័ព្ទ​ប្រាប់​ម្តាយ​នៅ​ស្រុក​ខ្មែរ ទើប​មានការ​ប្តឹង​ទាមទារ​សំណង​ពី​ជនសង្ស័យ​ចំនួន​៤០.០០០​បាត ហើយ​ណាត់​មក​ស្រុក​ខ្មែរ​វិញ​ដើម្បី​ជជែក​គ្នា តែ​ជនសង្ស័យ​ឈ្មោះ ឆាន ពេ​ស មិន​ព្រម​តាម​ការ​ទាមទារ​ទើប​ប្តឹង​ឲ្យ​ចាប់ខ្លួន​តែ​ម្តង ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង បញ្ជាក់​ថា តាម​ចម្លើយ​របស់​ជន​ឈ្មោះ ឆាន ពេ​ស ថា ខ្លួន​ពិតជា​បាន​ចាប់​នាង​រំលោភ​ដូច​ការ​ចោទប្រកាន់​មែន ហើយដោយ​ខ្លាច​នាង​មាន​ផ្ទៃពោះ​ខ្លួន​បាន​ទិញ​ថ្នាំ​ពន្យារកំណើត​២​បន្ទះ​ឱ្យ​នាង​លេប​។  លុះ​ម្តាយ​នាង​ដឹង​ក៏​ណាត់​ឱ្យមក​ស្រុក​ខ្មែរ​ប្តឹង​ទាមទា​សំណង​៤​ម៉ឺន​បាត តែ​ខ្លួន​គ្មាន​លុយ​ឱ្យ​ក៏​បាន​ប្តឹង​ឱ្យ​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​តែ​ម្តង​៕