ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីកម្ពុជាចាត់ទុកការបា.ញ់មីស៊ីលរបស់កូរ៉េខាងជើងរំលងប្រទេសជប៉ុន មិនមែនជាការលេងសើច

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​នេះ បាន​បង្ហាញ​ជំហរ​យ៉ាង​ច្បាស់លាស់​លើ​ការ​បា​.​ញ់​មី​ស៊ី​ល​ឆ្លងកាត់​ប្រទេស​ជប៉ុន​ពី​សំណាក់​ប្រទេស​កូរ៉េ​ខាងជើង​ដោយ​ក្នុង​នោះ​សម្ដេច​ថា​នេះ​មិនមែន​ជា​រឿង​លេងសើច​នោះ​ទេ​។ សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​កម្ម​ពិធី​បើក​សន្និសីទ​«​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០២២»…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​នេះ បាន​បង្ហាញ​ជំហរ​យ៉ាង​ច្បាស់លាស់​លើ​ការ​បា​.​ញ់​មី​ស៊ី​ល​ឆ្លងកាត់​ប្រទេស​ជប៉ុន​ពី​សំណាក់​ប្រទេស​កូរ៉េ​ខាងជើង​ដោយ​ក្នុង​នោះ​សម្ដេច​ថា​នេះ​មិនមែន​ជា​រឿង​លេងសើច​នោះ​ទេ​។

សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​កម្ម​ពិធី​បើក​សន្និសីទ​«​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០២២» នៅ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២២​ថា ក្នុង​នាម​ជា​រាជរដ្ឋាភិបាល​ត្រូវ​គិតគូ​ជា​មុន​ត្រៀម​ម្ចាស់​ការ​ជា​មុន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សភាពការណ៍​ដែល​អាច​កើត​មាន​រាប់​ទាំង​សភាពការណ៍​ដែល​មិន​ទាន់​ច្បាស់លាស់ តើ​អាច​កើត​មាន​សង្គ្រាម​នុយ​ក្លែ​អ៊ែ​រ​ឬទេ បើ​មានការ​ព្រមាន​គ្នា​ជា​ប្រចាំ​ថ្ងៃ​យ៉ាង​ដូច្នេះ​។

សម្ដេច​តេ​ជោ បាន​គូស​បញ្ចា​ក់ថា​៖ «​រឿងរ៉ាវ​អកុសល​ម្សិល​ម្ងៃ គឺ​បា​.​ញ់​មី​ស៊ី​ល​ឆ្លងកាត់​ពី​កូរ៉េ​ខាងជើង​ឆ្លងកាត់​ប្រទេស​ជប៉ុន មិនមែន​ជា​រឿង​លេងសើច​នោះ​ទេ​។​កម្ពុជា​បាន​ធ្វើការ​ថ្កោលទោស​ក្នុង​ពេល​ចរចារ​ជាមួយ​នាយក​រដ្ឋមន្ដ្រី​គុយ​បា​។ នេះ​ជា​ការ​គំ​រា​.​ម​កំ​ហែ​.​ង​ដល់​សន្ដិសុខ​ក្នុង​តំបន់​មិនមែន​ជា​បញ្ហា​បា​.​ញ់​ចូល​ទៅ​សមុទ្រ​ទេ ប៉ុន្ដែ​បា​.​ញ់​ឆ្លងកាត់​ប្រទេស​មួយ​។​ការ​បា​.​ញ់​ឆ្លងកាត់​ប្រទេស​មួយ​បាន​ន័យ​ថា ប្រសិនបើ​ខ្ញុំ​ចង់​បា​.​ញ់​ចូល​តូ​ក្យូ ឬ​ក៏​បា​.​ញ់​ចូល​ក្នុង​តំបន់​ណាមួយ​នៃ​ប្រទេស​ជប៉ុន ក៏​អាច​បា​.​ញ់​បាន​ព្រោះ​ឆ្លងកាត់​ប្រទេស​ទៅ​ហើយ​។ រឿង​នេះ​កម្ពុជា​បាន​យក​គោល​ជំហរ​ច្បាស់លាស់​»​។

សូម​រំលឹក​ថា កូរ៉េ​ខាងជើង នៅ​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២២​នេះ កូរ៉េ​ខាងជើង​បាន​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​ចំនួន​២​គ្រា​.​ប់​បន្ថែម​ទៀត​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ខាងកើត ឬ​សមុទ្រ​ជប៉ុន បន្ទាប់​ពី​ទីក្រុង​ព្យុ​ង​យ៉ាង​ថ្កោលទោស​សហរដ្ឋអាមេរិក ជុំវិញ​ការ​កោះ​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា រវាង​ទីក្រុង​វ៉ា​ស៊ី​ន​តោន និង​ទីក្រុង​សេ​អ៊ូ​ល​។ ការ​បា​.​ញ់​មី​ស៊ី​ល​នេះ​ដែរ​សម្តេច​តេ​ជោ​បាន​ថ្កោលទោស​នឹង​សោកស្តាយ​ចំពោះ​ទ​ង្វើ​រ​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ