ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង២នាក់​គាត់ រក​​ស្រា​ស្លូត​​ផឹក​​អត់​​​បាន

7 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ហេតុការណ៍​ទាស់​​សំដី​គ្នា​រហូតដល់ប្រើហិ.ង្សា​​ក្នុងវង់ផឹកស៊ីមួយកន្លែង ដោយត្រូវ​​ជនសង្ស័យរ​ត់ទៅ​យក​ពូថៅ​កា.ប់​ទៅលើ​​ជន​រង​គ្រោះ​​ដែលផឹកស៊ី​ជាមួយគ្នា​នោះ​ បណ្តាល​រងរបួស​​ធ្ងន់​​។ ​ក្រោយមក ជនសង្ស័យ​ត្រូវកម្លាំងតាម​​​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ កាល​ពី​ព្រឹកថ្ងៃទី​១៣ មីនា ដើម្បីចាត់ការ​តាម​ច្បាប់​ ។

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ហេតុការណ៍​ទាស់​​សំដី​គ្នា​រហូតដល់ប្រើហិង្សា​​ក្នុងវង់ផឹកស៊ីមួយកន្លែង ដោយត្រូវ​​ជនសង្ស័យរ​ត់ទៅ​យក​ពូថៅ​កាប់​ទៅលើ​​ជន​រង​គ្រោះ​​ដែលផឹកស៊ី​ជាមួយគ្នា​នោះ​ បណ្តាល​រងរបួស​​ធ្ងន់​​។ ​ក្រោយមក ជនសង្ស័យ​ត្រូវកម្លាំងតាម​​​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ កាល​ពី​ព្រឹកថ្ងៃទី​១៣ មីនា ដើម្បីចាត់ការ​តាម​ច្បាប់​ ។

ហេតុការណ៍ហិង្សា​ខាងលើ កើតឡើង​​កាលពី​វេលា​ម៉ោង​០៣រសៀល​​ថ្ងៃ​ទី​១២​ មីនា​ ស្ថិត​នៅ​ភូមិ​ស្វាយសរ​ ឃុំ​ពន្លៃ​ ស្រុក​ភ្នំស្រុក    ​ដែល​មាន​​ជនដៃដល់​ឈ្មោះសា​មិត្ត រាក់ អាយុ​២៤​ឆ្នាំ ​និង​ជន​រង​គ្រោះ​​ឈ្មោះណា​ន់ ដេ​ត ​​អាយុ​២៣​ឆ្នាំ​ ទាំង២នាក់មានទីលំនៅក្នុង​ភូមិ-​ឃុំ​ជាមួយ​គ្នា ។

ក្រោយ​ពេល​ដែល​ទទួលបាន​​ពាក្យបណ្តឹង​ពី​សាច់ញាតិ​​ កម្លាំង​​អាវុធហត្ថ​ស្រុក​ភ្នំស្រុក​ ក៏ធ្វើការ​បាន​ស្រាវជ្រាវ​ចាប់ឃាត់ខ្លួន​ជន​សង្ស័យ​ក្រោយ​ពេល​ធ្វើ​សកម្មភាព ចំណែក​ជន​រង​គ្រោះ​បាន​សង្គ្រោះ​បន្ទាន់​ ៕