ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និសីទកាសែត​បង្ហាញពីការឃាត់ខ្លួនអ្នកលួចលក់ផលិតផល​រំលោ.ភកម្មសិទ្ធិបញ្ញា

7 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ​ម្ចាស់ហាងនិងជាប្រធានក្រុមហ៊ុន សុគន្ធ វឌ្ឍនៈ ​ត្រេងឌីងបានធ្វើសន្និសីទបង្ហាញពីមូលហេតុនៃការឃាត់ខ្លួនអ្នក​លួចលក់ផលិតផលគ្រឿង​ក្រអូប​រំលោ.ភ​កម្មសិទ្ធិបញ្ញា ។

រាជធានីភ្នំពេញ៖ ​ម្ចាស់ហាងនិងជាប្រធានក្រុមហ៊ុន សុគន្ធ វឌ្ឍនៈ ​ត្រេងឌីងបានធ្វើសន្និសីទបង្ហាញពីមូលហេតុនៃការឃាត់ខ្លួនអ្នក​លួចលក់ផលិតផលគ្រឿង​ក្រអូប​រំលោភ​កម្មសិទ្ធិបញ្ញា ។

អ្នកស្រី ម៉ន ថារ័ត្ន ​ប្រធានផ្នែកទីផ្សារក្រុមហ៊ុន សុគន្ធ វឌ្ឍនៈ ត្រេងឌីង​ បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៣ មីនា​ថា​ ​មូលហេតុដែលមានការឃាត់ខ្លួន​ប្រធាន​ក្រុមហ៊ុន «សូហ្វីយ៉ា ខូស្មិចទិច»​ ដែលបានលួចលក់ផលិតផលគ្រឿងក្រអូបរម៉ាក«TABITA ​ដែលជាការរំលោភកម្មសិទ្ធិរបស់ក្រុមហ៊ុន​ សុគន្ធ វឌ្ឍនៈ ​ត្រេងឌីង​ដែល​ក្រសួងពាណិជ្ជកម្មអនុញ្ញាតត្រឹមត្រូវរូចហើយ។​ អ្នកស្រីថា មុននឹងឈានដល់សមត្ថកិច្ចឃាត់ខ្លួនអ្នកស្រី ​សេក ប៊ុណ្ណាវឿន​ ប្រធានក្រុមហ៊ុន «សូហ្វីយ៉ា ​ខូស្មិចទិច»ភាគីខាង ក្រុមហ៊ុន សុគន្ធ វឌ្ឍនៈ ​ត្រេងឌីង​ បានធ្វើការជូនដំណឹងដល់ភាគីក្រុមហ៊ុនសូហ្វីយ៉ា ​ខូស្មិចទិច ​ដើម្បីមកនិយាយជាច្រើនលើកតែមិនមកធ្វើការសម្រួលសម្រួល​នោះទេ។

អ្នកស្រីបញ្ជាក់ថា« ​យើងបានជូនដំណឹងដល់ក្រុមហ៊ុនសូហ្វីយ៉ា ខូស្មិចទិច​ និងក្រុមហ៊ុននានាបញ្ឈប់ការនំាចូល ​ក៏ដូចជាចរាចរណ៍នៅលើទីផ្សារ​បន្ទាប់ពីក្រុមហ៊ុន​យើង​បានទទួលសិទ្ធិគ្រប់គ្រងម៉ាក​ TABITA & Device»​ ពីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ។ ​ទន្ទឹមនេះយើងក៏បានធ្វើពាក្យបណ្តឹង​​ទៅកាន់នាយក​ដ្ឋានកម្មសិទ្ធិបញ្ញា ​ផងដែរ»។

អ្នកស្រីថាមុននឹងឈានដល់ការឃាត់ខ្លួន​ប្រធានក្រុមហ៊ុនសូហ្វីយ៉ា ខូស្មិចទិច នៅថ្ងៃទី១២ មីនា ​២០១៧កន្លងមក ភាគីក្រុមសុគន្ធ វឌ្ឍនៈ​ ត្រេងឌីងបានដាក់ពាក្យបណ្តឹង​ជាច្រើនកន្លែង​ ដូចជានាយកដ្ឋានកម្មសិទ្ធិបញ្ហា​ សាលាដំបូងរាជធានីភ្នំពេញ ​និងនាយកដ្ឋានផ្នែកវិវាទសេដ្ឋកិច្ចនៅក្រសួងមហាផ្ទៃផងដែរ។

សម្រាប់ការសម្រេចប្តឹងនេះ ត្រូវភាគីក្រុមសុគន្ធ​ វឌ្ឍនៈ ​ត្រេងឌីង បានអះអាងដើម្បីធ្វើការបោសសំអាតក្លែងក្លាយ ​និងការពារប្រជាពលរដ្ឋ​ និងព្រមានដល់អ្នក​ដែលធ្វើ​ការចែកចាយ ​ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុនសុគន្ធ វឌ្ឍនៈ ​ត្រេងឌីង​ ក្នុងគោលបំណងការពារម៉ាក។

គួរបញ្ជាក់កាលពីថ្ងៃទី១២ មីនា ​២០១៧កន្លងមក ​កម្លាំងការិយាល័យកម្មសិទ្ធិបញ្ញា ​នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ​ក្រោមការ​សម្រប​សម្រួលពីតំណាងអយ្យការ​ បានចុះទៅឃាត់ខ្លួនប្រធានក្រុមហ៊ុន «សូហ្វីយ៉ា ខូស្មិចទិច» ​គឺអ្នកស្រី សេក ប៊ុណ្ណាវឿន ​អាយុ២៧ឆ្នាំ មានទីតាំងស្ថិតនៅផ្ទះលេខ៤៨​ តាម​បណ្ដោយផ្លូវណតប្រ៊ីដ ​ស្ថិតក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ បន្ទាប់ពីស្រ្តីរូបនេះ ​បានលួចយកផលិតផលគ្រឿងក្រអូបរបស់ក្រុមហ៊ុមដើម​ ដែលនាំចូលផ្តាច់​មុខមកប្រទេស​កម្ពុជា យកទៅលក់​ និងចែកចាយដោយគ្មានច្បាប់អនុញ្ញាត។​ ក្នុងការប្រតិបត្តិការចុះទៅឃាត់ខ្លួនប្រធានក្រុមហ៊ុនរូបនេះ ​ ដោយដកហូតរថយន្តមួយគ្រឿង​ ម៉ាកឡង់រ៉ូវែរ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​ 2AZ-3332 ព្រមទាំងវត្ថុតាង ​ជាគ្រឿងក្រអូបជាច្រើនផងដែរ។​ មន្រ្តីនគរបាលបានបញ្ជាក់ថា​ ការចុះទៅឃាត់ខ្លួនស្រ្តីរូបនេះ ​បានធ្វើឡើង​បន្ទាប់ពីក្រុមហ៊ុន ​SOKUN VATANAK TRADING Co.,Ltd ​ដែលបានសុំចុះបញ្ជី ​និងមានច្បាប់អនុញ្ញាតត្រឹមត្រូវ ​ពីក្រសួងពាណិជ្ជកម្ម​ ក្នុងការនាំចូលផលិតផលម៉ាក «TABITA & Device» ​ដោយបានប្តឹងប្រធានក្រុមហ៊ុនមួយនេះ​ លួចនាំចូលផលិតផលផ្តាច់មុខរបស់ខ្លួនយកមកលក់​ និងចែកចាយយ៉ាងទូលំទូលាយ​អស់រយៈពេល​ប៉ុន្មានឆ្នាំមកហើយ។​ សម្រាប់ស្រ្តីសង្ស័យ​ ត្រូវបានសមត្ថកិច្ចយកទៅសួរនាំនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ​ដើម្បីចាត់ការបន្តទៀត៕