ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ខ្លាច​សំណាញ់​ច្បាប់​ហើយ​និយាយ​ឌឺ​ទៀត​«​ខ្លាច​អី​យើង​លេង​លុយ​យើង​តើ​» (​មាន​វី​ដេ​អូ​)

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ល្បែង​ជល់​មាន់​មួយ​កន្លែង​កំពុង​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​មាន​ខ្មែរ​មាន​ថៃ

ខេត្តបន្ទាយមានជ័យ ៖ ល្បែង​បញ្ជល់​មាន់​មួយ​កន្លែង​កំពុង​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​មាន​ខ្មែរ​មាន​ថៃ​កណ្តាល​ភូមិ​ថ្មី ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ហើយ​ប្រភព​ថា អ្នក​ញៀន​មាន​ទាំង​សមត្ថកិច្ច​ហាក់​មិន​ខ្វល់​ពី​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​ឡើយ ។ នៅ​ចំណុច​ខាងលើ​មាន​អ្នកលេង​មាន​ចាស់​មាន​ក្មេង​ចាក់​ភ្នាល់​ហ៊ោ​ក​ញ្ច្រៀ​វ​និយាយ​ទាំង​ភាសារ​ខ្មែរ និង​ភាសារ​ថៃ ។ អ្នក​ញៀន​ល្បែង​ហាក់​មិន​ខ្លាច​កាណុង​កាមេរ៉ា​របស់​អ្នក​យក​ព័ត៌មាន​នោះ​ទេ ខណៈ​ឃើញ​ផ្តិត​យក​រូបភាព​គេ​នាំ​គ្នា​ស្រែក​ឌឺដង​ថា​ «ខ្លាច​អី​យើង​លេង​លុយ​យើង​តើ» ។ នៅ​ក្នុង​ទីតាំង​ល្បែង​នោះ​អ្នក​ចាក់​ភ្នាល់​ប្រាក់​ប្រឹង​តែ​ពី​ហ៊ោ ឯ​មាន់​ជា​ច្រើន​គូរ​ទៀត​មាន​អ្នក​ឲ្យ​ទឹក​ព្រ​ង​ព្រៀត​២​ទៅ​៣​គូរ​បន្ថែម​ទៀត ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ទីតាំង​ខាងលើ​លួច​លេង​យូរហើយ ដោយ​ក្នុង​១​ស​ប្តា​ហ៍​បើក​លេង​២​ថ្ងៃ គឺ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​ព្រហស្បតិ៍ ។ ម៉ូតូ​និង​យានយន្ត​ត្រូវ​គេ​យក​លាក់​ទុក​តាម​ព្រៃ ម៉ូតូ​ខ្លះ​ពាក់​ស្លាក​លេខ​ខេមរៈភូមិន្ទ ឯ​រថយន្ត​ខ្លះ​ស្លាក​លេខ​ធម្មតា តែ​មាន​អាវ និង​មួក​ជា​ប៉ូលិស​នៅ​ក្នុង​រថយន្ត ។ យ៉ាងណា​ក៏​ដោយ​ជុំវិញ​ករណី​លួច​បើក​លេងល្បែង​ស៊ីសង​ខាងលើ​លោក មាស ថា​ន មេ​ប៉ុស្តិ៍​ស្តីទី​នគរបាល​រដ្ឋបាល​ឃុំ​ម៉ា​ឡៃ​ប្រាប់​កោះសន្តិភាព​ថា លោក​នឹង​ហៅ​ម្ចាស់​ទីតាំង​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លួច​បើក​ល្បែងស៊ីសង​តទៅ​ទៀត ។ លោក​មេ​ប៉ុស្តិ៍​ស្តីទី​បន្ត​ថា បើសិន​ម្ចាស់​ទីតាំង​មិន​បញ្ឈប់​តាម​កិច្ចសន្យា​ទេ លោក​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ គឺ​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​ចុះ​បង្ក្រាប​តែ​ម្តង ៕