ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​ក​ចាប់ផ្តើម​សមយុទ្ធ​យោធា​រួម KEY RESOLVE

9 ឆ្នាំ មុន

យោង​តាម YONHAP ថា ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​ឱ្យ​ដឹង​នា​ថ្ងៃ​ទី​១៣ មីនា ថា ប្រទេស​នេះ​ជា​សហរដ្ឋ​អា​មេ​រិ​ក​ចាប់​ហើយ​សមយុទ្ធ​យោធា​រួម​ឈ្មោះ KEY RESOLVE ក្នុង​កាលៈទេសៈ​ដែល​

យោង​តាម YONHAP ថា ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​ឱ្យ​ដឹង​នា​ថ្ងៃ​ទី​១៣ មីនា ថា ប្រទេស​នេះ​ជា​សហរដ្ឋ​អា​មេ​រិ​ក​ចាប់​ហើយ​សមយុទ្ធ​យោធា​រួម​ឈ្មោះ KEY RESOLVE ក្នុង​កាលៈទេសៈ​ដែល​ភាព​តានតឹង​កើនឡើង​ខ្ពស់​ក្រោយ​ការ​បាញ់​សាក​មី​ស៊ី​ល​នា​ពេល​ថ្មី​ៗ​នេះ​របស់​ក្រុង​ព្យុ​ង​យ៉ាង និង​ការ​ធ្វើឃាត​លោក​គី​ម ជុង​ណា​ម បងប្រុស​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ។

សមយុទ្ធ​នេះ​ដែល​ផ្តោត​ជា​ពិសេស​លើ​ព័ត៌មានវិទ្យា​យោធា​នឹង​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃទី​២៤ មីនា រួច​ក្នុង​ដំណាក់កាល​នេះ ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​បង្កើន​កម្រិត​នៃ​ការ​ប្រកាស​អាសន្ន ប្រឆាំង​ការ​បង្កហេតុ​ជាយថាហេតុ​របស់​កូរ៉េ​ខាងជើង ។

ទីបញ្ជាការដ្ឋាន​កងកម្លាំង​ចម្រុះ​កូរ៉េ​ខាងត្បូង​-​សហរដ្ឋ​អា​េ​ម​រិ​ក CFC ថ្លែង​ថា សមយុទ្ធ KEY RESOLVE ជា​សមយុទ្ធ​ការពារ​ប្រចាំឆ្នាំ​ចាប់ផ្តើម​នា​ថ្ងៃ​ទី​១៣ មីនា រហូត​ដល់​ថ្ងៃ​ទី​២៤ មីនា ដើម្បី​ការពារ​កូរ៉េ​ខាងត្បូង ។

សម្ព័ន្ធមិត្ត​ទាំង​២​ក៏​ធ្វើ​ដែរ​សមយុទ្ធ FOAL EAGLE ជា​សមយុទ្ធ​ហ្វឹកហ្វឺន​លើ​ទីលាន​ចូលរួម​ដោយ​កងទ័ពជើងគោក ជើង​អាកាស និង​ជើង​ទឹក ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ មីនា មក ហើយនឹង​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ខែមេសា ។

ទាហាន​អា​មេ​រិ​ក​ប្រមាណ​១០.០០០​នាក់​ចូលរួម​ក្នុង​សមយុទ្ធ​នេះ ដោយ​អនុវត្ត​ផែនការ​៥០៥១ ជា​សេណា​រី​យ៉ូ​មួយ​របស់​កងកម្លាំង​ចម្រុះ​កូរ៉េ​ខាងត្បូង​-​អា​មេ​រិ​ក ដែល​ធ្វើ​ត្រាប់​បែប​សង្គ្រាម​មួយ​នៅ​ឧបទ្វីប​កូរ៉េ ហើយ​រួម​បញ្ចូល​ធ្វើ​ត្រាប់​ការ​វាយប្រហារ​បង្ការ​ប្រឆាំង​បណ្តា​ទីតាំងនុយក្លេអ៊ែរ និង​មី​ស៊ី​ល​កូរ៉េ​ខាងជើង ។

នាវា​ផ្ទុក​យន្តហោះ​ប្រើ​ថាមពលនុយក្លេអ៊ែរ USS CARL VINSON នឹង​មក​ដល់​កំពង់​ផែ ប៊ូ​សាន ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ KEY RESOLVE នា​ថ្ងៃ​ទី​១៥ មីនា ជាមួយ​យន្តហោះ​៨០​គ្រឿង ក្នុង​នោះ​មាន​យន្តហោះ​ប្រដេញ​ធុន F/A-18 យន្តហោះ​ស៊ើបការណ៍​អាកាស E-2C HAWKEYE យន្តហោះ​សង្គ្រាម​អេ​ឡិច​ត្រូ​និក EA-18G និង​ឧទ្ធម្ភាគចក្រ MH-60 SEAHAWK ។ មធ្យោបាយ​យុទ្ធសាស្ត្រ​ឯទៀត​ៗ​ក៏​នឹង​ដាក់​ពង្រាយ​ផង​ដែរ ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ KEY RESOLVE និង FOAL EAGLE រួច​យន្តហោះ​បំបាំងកាយ​អា​មេ​រិ​ក​ធុន F-35B ក៏​នឹង​បញ្ជូន​មក​កាន់​កូរ៉េ​ខាងត្បូង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ដែរ ៕