ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ហៃ​ទី​រថយន្ត​បឺស​មួយ​បុក​រះ​ក្រុម​តន្ត្រីករ​ស្លា.ប់​34​នាក់

7 ឆ្នាំ មុន

រថយន្ត​បឺស​មួយ​គ្រឿង​កាលពី​ថ្ងៃ​ទី​១២ មីនា បាន​បុក​រះ​ដោយ​ចៃដន្យ​លើ​ក្រុម​តន្ត្រីករ​ពេល​ប្រគំ​តន្ត្រី​តាម​ដង​វិ​ថី​មួយ​នៃ​ទីក្រុង GONAIVES របស់​ហៃ​ទី បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​សរុប​៣៤​នាក់ ហើយ

រថយន្ត​បឺស​មួយ​គ្រឿង​កាលពី​ថ្ងៃ​ទី​១២ មីនា បាន​បុក​រះ​ដោយ​ចៃដន្យ​លើ​ក្រុម​តន្ត្រីករ​ពេល​ប្រគំ​តន្ត្រី​តាម​ដង​វិ​ថី​មួយ​នៃ​ទីក្រុង GONAIVES របស់​ហៃ​ទី បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​សរុប​៣៤​នាក់ ហើយ​មនុស្ស​១៧​នាក់​ទៀត​រង​របួស ។

លោកស្រី MARIE ALTA JEAN BAPTISTE នាយិកា​ផ្នែក​ការពារ​ស៊ី​វិល​ហៃ​ទី​អះអាង​ប្រាប់ AFP ថា រថយន្ត​បឺស​នេះ​ដំបូង​បាន​បុក​អ្នក​ដើរ​២​នាក់ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់ ។ បន្ទាប់​មក​វា​បាន​រេ​ទៅ​បុក​រះ​ពួក​តន្ត្រីករ​ព​នេ​រ​ចរ​៣​ក្រុម បណ្តាល​ឱ្យ​ស្លាប់​៣៣​នាក់ ។ លើកគ្នា​យ៉ាង​ឆាប់​មក​ដល់​កន្លែង​កើតហេតុ បណ្តា​ភ្នាក់ងារ​សង្គ្រោះ​បាន​បញ្ជូន​បណ្តា​អ្នក​របួស​ទៅ​កាន់​មន្ទីរពេទ្យ​ក្រុង GONAIVES ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​១៥០​គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​រដ្ឋធានី​ព័រ​អូ​ប្រាំង ហើយ​ប៉ូលិស​ខិតខំ​ទប់​ចលនា​ជ្រួលជ្រើម​ទាំង​ខឹងសម្បា​របស់​ប្រជាជន ។ បណ្តា​អ្នក​ដែល​ពុំ​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​នេះ​ប៉ុនប៉ង​ដុត​រថយន្ត​បឺស​នេះ​ចោល​ទាំង​អ្នកដំណើរ​ជិះ​ខាងក្នុង ។

ប្រធានាធិបតី​ហៃ​ទី លោក JOVENEL MOISE អះអាង​ថា លោក​មានការ​ក្តុកក្តួល​ចំពោះ​គ្រោះថ្នាក់​នេះ ហើយ​សម្តែង​ក្នុង​នាម​រដ្ឋាភិបាល​នូវ​ការ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ ។ លោក​ស្នើ​ឱ្យ​បើក​ការ​ស៊ើបអង្កេត​មួយ​ឱ្យ​បាន​ឆាប់ ដើម្បី​បំភ្លឺ​លើ​សោកនាដកម្ម​នេះ ៕