ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ជាន់​ជើង​សោះ​ធ្វើ​ឱ្យ​ផ្អើល​រត់​ចែក​ជើង​គ្នា

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មាន​ហេតុការណ៍​ផ្អើល​រត់​ជាន់​ជើង​គ្នា​បន្ទាប់​ពី​យុវជន​ម្នាក់​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍ និង​បាន​ពិសារ​ភោជនីយ​អាហារ​ហើយ​បាន​ផឹកស្រា

ខេត្តបន្ទាយមានជ័យ ៖ មាន​ហេតុការណ៍​ផ្អើល​រត់​ជាន់​ជើង​គ្នា​បន្ទាប់​ពី​យុវជន​ម្នាក់​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍ និង​បាន​ពិសារ​ភោជនីយ​អាហារ​ហើយ​បាន​ផឹកស្រា និង​គ្រាន់តែ​គេ​ដើរ​ជាន់​ជើង​ក៏​ទាញ​ដប​ស្រា​វាយ​ក្បាល​បណ្តាល​ផ្អើល​ភ្ញៀវ​រត់​ចែក​ជើង​គ្នា ។ ចំពោះ​ម្ចាស់​ការ​ក៏​បាន​ប្តឹង​សង​ថ្លៃ​ខូចខាត​៣.០០០​ដុល្លារ តែ​ដោយសារ​យុវជន​រូប​នោះ​មិន​សង​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ។ ជនសង្ស័យ​មានឈ្មោះ សា អ៊ី​ម​រ៉​ន ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​គ្មាន​មុខ​របប​ច្បាស់លាស់​រស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ត្រី ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ ជឿន សុ​នឿ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ឈ្មោះ ស៊ន ភា ភេទ​ស្រី អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ដែល​បាន​ប្តឹង​ឈ្មោះ សា អ៊ី​រ៉​ន បាន​ធ្វើ​សកម្មភាព​ប្រើ​ហិង្សា​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ជឿន សុ​នឿ​ន បណ្តាល​ឱ្យ​របួស​បែកក្បាល និង​បង្ក​ភាព​មិន​ប្រក្រតី​នៅ​ពេល​ដែល​ភ្ញៀវ​កំពុង​តែ​ពិសារ​ភោជនីយ​អាហារ​បណ្តាល​ឱ្យ​ភ្ញៀវ​រត់​ចែក​ជើង​គ្នា​ចេញពី​រោងការ​មិន​ទាន់​បាន​ទទួល​សំបុត្រ​ចងដៃ ដែល​មាន​ដាក់​តុ​ចំនួន​៥០​តុ បណ្តាល​ឱ្យ​ខាតបង់​ជាង​៣.០០០​ដុល្លារ​។

លោក​វរសេនីយ៍ត្រី​បាន​បញ្ជាក់​ថា ដែល​ជនសង្ស័យ​បង្ក​ហិង្សា និង​អុកឡុក​រោងការ​បណ្តាល​ឱ្យ​ខាតបង់​នៅ​វេលា​ម៉ោង​១០​ថ្ងៃ​ទី​១០ មីនា ហើយ​ក្រោយ​ពេល​បង្ក​ភាព​អុកឡុក​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​១១​ថ្ងៃ​ទី​១២ មីនា នៅ​ភូមិ​សាមគ្គី​មាន​ជ័យ​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ ក្រោយ​ពេល​ឃាត់​ជនសង្ស័យ​ហើយ​នាំ​យក​មក​ធ្វើការ​សាកសួរ​តាម​ចម្លើយ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​បង្ក​របួស​ស្នាម​ទៅ​លើ​ជន​រង​គ្រោះ​យក​ដប​ស្រា​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​បែកក្បាល ព្រោះតែ​ជន​រង​គ្រោះ​ជាន់​ជើង​មិន​សុំ​ទោស​ទើប​វាយ​បណ្តាល​ផ្អើល​អស់អ្នក​ទៅ​ហូ​មការ​ទើប​បណ្តាល​សមត្ត​កិច្ច​ចាប់ខ្លួន ៕