ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក កំពុង​ប្តូរ​ពី​ស្មៅ​សិប្បនិម្មិត​ទៅ​ស្មៅ​ធម្មជាតិ​វិញ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សម្ដី​ឯកឧត្តមអ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សម្ដី​ឯកឧត្តមអ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន
កីឡា​ត្រូវ​បាន​គេហទំព័រ​ព័ត៌មាន​ក្នុងស្រុក​មួយចុះ​ផ្សាយ​ថា បើ​តាម​ផែនការមេ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ CAMSOC និង​ដើម្បី​សម្រប​ទៅ​តាម​ស្តង់ដារ​ផង​នោះ ទីលាន​បាល់ទាត់​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ត្រូវ​ផ្លាស់​ប្ដូរ​ពី​ស្មៅ​សិប្បនិម្មិត ទៅ​ស្មៅ​ធម្មជាតិ​វិញ ។ នេះ​ជា​ការ​កែ​លម្អ​ឡើង​វិញ ចាប់តាំងពី​ពហុ​កីឡដ្ឋាន​ជាតិ​ប្ដូរ​ពី​ស្មៅ​ធម្មជាតិ​ទៅ​ស្មៅ​សិប្បនិម្មិត កាល​ឆ្នាំ​២០១៥​។

ចាត់ទុកជា​ដំណឹង​ល្អ​ផង​ដែរ​នៅ​ពេល​ឃើញ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក កំពុងធ្វើការ​ជុស​ជុល​ទីលាន​ស្មៅ​សិប្បនិម្មិត ត្រៀម​ដាំ​ស្មៅ​ធម្មជាតិ​វិញ និង​ថែម​ទាំង​ត្រៀម​បំពាក់​កៅអី នៃ​តំបន់​អ្នកគាំទ្រ ដើម្បី​ឲ្យ​ស្រប​តាម​ស្តង់ដារ​សម្រាប់​ប​ម្រេ​ី​ការ​ប្រកួត​ឡើង​វិញ ជា​ពិសេស​ការ​ប្រកួត​សុ​ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​យើង​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ បើ​រាល់​ការ​ប្រកួត​អន្តរជាតិ​ធ្វើ​នៅ​កីឡដ្ឋាន​នេះ​វិញ ដឹង​តែ​មាន​មនុស្ស
មើល​ច្រើន​ដូច​មុន​វិញ​ហើយ ព្រោះ​ជិត​ផ្ទះ​និង​មានភាព​ងាយស្រួល​ដល់​ពួក​គាត់​ទៅ​មើល​និង​ធ្វើ​ដំណើរផង​ដែរ​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​គឺជា​ពហុ​កីឡដ្ឋាន​រដ្ឋ មា​នទី​តាំងនៅ​ចំ​កណ្ដាល​ទីក្រុង​ភ្នំពេញ ។ ពហុ​កីឡដ្ឋាន​នេះ​មាន​លទ្ធភាព​ទទួល​ទស្សនិកជន​បាន​ប្រមាណ​៥​ម៉ឺន​នាក់
(​ចំណុះ​អតិបរមា​៧​មុ​ឺ​ន​នាក់​)​។ ការ​ស្ថាបនា​ពហុកីឡដ្ឋាន​ជាតិ​បាន​ចាប់ផ្ដើម​នៅ​ឆ្នាំ​១៩៦២ ដើម្បី
ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ កីឡា​ឧបទ្វីបអាស៊ី​អាគ្នេយ៍​ដែល​បច្ចុប្បន្ន​បាន​ប្ដូរ​ឈ្មោះ​ជា​កីឡា
អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ ១៩៦៣ ប៉ុន្តែព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ​ដោយ
សារ​បញ្ហា​នយោបាយ​នៅ​កម្ពុជា ។

ពិធី​សម្ពោធ​បានធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​១៩៦៤ ដំណាលគ្នា​នឹង​បុរី​កីឡា​ដែរ ។ ពហុ​កីឡដ្ឋាន​នេះ​បាន​ទទួល​ប្រារព្ធ​ការ​ប្រកួត​កីឡា​ហ្គា​នេ​ហ្វូ​ផង​ដែរ ចាប់ពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ដល់​ថ្ងៃ​ទី​៦​ធ្នូ ១៩៦៦ ដោយ​ឱ្យឈ្មោះ​ព្រឹត្តិការណ៍​នោះ​ថា កីឡា​ហ្គា​នេ​ហ្វូ​លើក​ទី​១ ។ ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​ទទួល​ស្វាគមន៍​ប្រមុខរដ្ឋ​នៃ​បណ្ដា​ប្រទេស​ជា​មិត្ត​មួយ​ចំនួន ជា​កន្លែង​ប្រារ​ព្ឋ​ពិធី​ផ្សេង​ៗ​របស់​រដ្ឋ និង​ជា​កន្លែង​ហ្វឹកហ្វឺន​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​។ នៅ​សម័យ​ខ្មែរក្រហម ពហុ​កីឡដ្ឋាន​មួយ
នេះ​បាន​ក្លាយជា​គុក​សម្រាប់​មន្ត្រី​រដ្ឋបាល​នៅ​សម័យ​លន់ ន​ល់​។

ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​កបាន​ស្ថិត​នៅ​ក្នុង​សភាព​ទ្រុឌទ្រោម​រាប់​ទសវត្សរ៍​ក្រោយមក​រហូត​ដល់​ឆ្នាំ​២០០០​។ ពហុ​កីឡដ្ឋាន​ត្រូវ​បាន​អភិវឌ្ឍ​ជួសជុល​ឡើង​វិញ​ដោយ​ក្រុមហ៊ុន Yuanta Group របស់​តៃវ៉ាន់ ។

ចាប់ពី​ឆ្នាំ​២០០៧ ពហុ​កីឡដ្ឋាន​ជាតិ​បាន​ក្លាយ​ជាទី​ចាប់អារម្មណ៍​របស់​ប្រជា​ពលរដ្ឋ​ក្រុងភ្នំពេញ ដែល​តែងតែ​មក​ហាត់ប្រាណ ក៏​ដូចជា​មក​លេង​កីឡាបាល់ទាត់ និង​សកម្មភាព​កីឡាផ្សេង​ៗ​ទៀត​ជា​រៀងរាល់ថ្ងៃ ។ មក​ដល់​ឆ្នាំ​២០១៥ទីលាន​កីឡដ្ឋាន​ធំ​(Main Stadium)​បាន​ប្ដូរ​ស្មៅធម្មជាតិ​ដាក់​ស្មៅ​សិប្បនិម្មិត​វិញ តែ​ពេល​នេះ​បាន​ផ្លាស់​ប្ដូរ​ទៅ​រក​សភាព​ដើម​វិញ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ