ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុក​ដុំ​ថ្ម​ហោះ​ដួល​អូស​ជាង​៣០​ម៉ែត្រ​បាក់​.​ក​ស្លាប់​យ៉ាង​អ​ណោ​ច​អធម៌

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​បុក​ដុំ​ថ្ម​ដែល​សេសសល់​ពី​ការដ្ឋាន​ដាក់​លូ បណ្តាល​ឲ្យ​ដួល​អូស​ជា​ច្រើន​ម៉ែត្រ​បាក់​.​ក​ស្លាប់​ភ្លាម​ៗ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​បុក​ដុំ​ថ្ម​ដែល​សេសសល់​ពី​ការដ្ឋាន​ដាក់​លូ បណ្តាល​ឲ្យ​ដួល​អូស​ជា​ច្រើន​ម៉ែត្រ​បាក់​.​ក​ស្លាប់​ភ្លាម​ៗ​យ៉ាង​អ​ណោ​ច​អធម៌ ដែល​ហេតុ​ការណ៍​​នេះ​កើត​នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១២ មីនា នៅ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ស្ថិត​ក្នុងភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​ជិះ​ម៉ូតូ​បុក​ដុំ​ថ្ម​ស្លាប់​មានឈ្មោះ ងួ​ន ជី​វ័​ន្ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បើកបរ​គ្រឿងចក្រ ស្នាក់​នៅ​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ​ភូមិ​ក្បាល​ឈើ​ពុក ឃុំ​ចាង ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ។

តាម​ប្រភព​ពី​អ៊ុំ​ស្រី​ម្នាក់​ដែល​គាត់​ជិះ​រ៉ឺ​ម៉ក់​ម៉ូតូ​មក​ពីក្រោយ​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា​គាត់​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ព​ណ៍​ខ្មៅ ស៊េរី​ឆ្នាំ​២០០៦ ពាក់​ស្លាក​លេខ បាត់ដំបង 1G-6016 ជិះ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ខណៈ​មក​ដល់​ចំណុច​ខាងលើ​ជន​រង​គ្រោះ​បាន​រេ​ចង្កូត​ទៅ​ស្តាំ​ដៃ​ទៅ​បុក​នឹង​ដុំ​ថ្ម​ធំ​មួយ​បណ្តាល​ឱ្យ​ម៉ូតូ​ហោះ​ដួល​អូស​ជន​រង​គ្រោះ​ជាមួយ​ម៉ូតូ​ជា​ច្រើន​ម៉ែត្រ​បាក់​.​ក​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ។

ក្រោយមក​ក៏​មាន​សន្តិសុខ​២​នាក់​បានឃើញ និង​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​ឱ្យមក​ពិនិត្យ​នៅ​កន្លែង​កើតហេតុ នៅ​នឹង​ខ្លួន​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​កាត​គ្រី​រថយន្ត​មួយ​សន្លឹក​ដែល​មានឈ្មោះ ជា ច័ន្ទ​ពិ​សិទ្ធ មាន​ទីលំនៅ​ផ្ទះ​លេខ​១៥៦Z ផ្លូវ​លេខ​១៥៩ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ដែល​មាន​បញ្ជាក់​ម៉ាក​រថយន្ត KIA VISTO ពាក់​ស្លាក​លេខ 2U-3370 ។ ក្រោយ​កើតហេតុ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​ដឹក​សព​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា​ចំណែក​ម៉ូតូ​របស់​សព​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ខណ្ឌ​សែន​សុខ​ដើម្បី​រង​ចាំ​សាច់ញាតិ​មក​យក​ទៅ​ធ្វើបុណ្យ ៕