ការរកឃើញប្រេងនៅ Alaska ជាការស្វែងរកធំជាងគេក្នុងរយៈពេល30ឆ្នាំនេះ
សហរដ្ឋអាមេរិក ៖ ប្រេងប្រមាណ១,២ប៊ីលានធុងត្រូវបានប្រទះឃើញនៅតំបន់ Alaska ធ្វើឲ្យវាក្លាយជាការប្រទះឃើញធំជាងគេក្នុងសហរដ្ឋអាមេរិក នារយៈពេល៣ទសវត្សរ៍មកនេះ ។

ការប្រទះឃើញដ៏ធំនេះអាចនឹងសម្រួលដល់បញ្ហាថវិកាក្នុងរដ្ឋនេះ ដោយសារការធ្លាក់ចុះនៃផលិតកម្ម និងតម្លៃប្រេង ។ ការប្រទះឃើញកើតឡើងរយៈពេលប៉ុន្មានថ្ងៃមុន នៅ North Slope ។
ក្រុមហ៊ុនអេស្ប៉ាញ Repsol និង Armstrong Energy របស់អាមេរិកបានប្រកាសការប្រទះឃើញនេះកាលពីថ្ងៃព្រហស្បតិ៍ និងព្យាករថា ផលិតកម្មអាចនឹងចាប់ផ្តើមនាឆ្នាំ២០២១ ហើយអាចផលិតប្រេងប្រមាណ១២ម៉ឺនធុងក្នុងមួយថ្ងៃ ។
អ្នកស្រី Kristian Rix អ្នកនាំពាក្យរបស់ Repsol ប្រាប់ថា ៖ « អ្វីដែលគួរឲ្យចាប់អារម្មណ៍ពីការប្រទះឃើញនេះ គឺគេធ្លាប់គិតថា ប្រេងក្នុង North Slope ជិតអស់ហើយ ប៉ុន្តែនេះគឺជាការប្រទះឃើញដ៏ធំមួយទៅវិញ » ។
យ៉ាងណាក្តី ព័ត៌មាននេះមិនអាចជួយកាត់បន្ថយការព្រួយបារម្ភរបស់វិនិយោគិនលើការផ្គត់ផ្គង់ប្រេងលើសលប់ក្នុងសហរដ្ឋអាមេរិកបានឡើយ ។ មានមុខសញ្ញាជាច្រើនបង្ហាញថា អ្នកផលិតថ្មប្រេងកំពុងតែត្រៀមខ្លួនបង្កើនផលិតកម្ម ។
ប៉ុន្តែវានៅតែជាព័ត៌មានដ៏ល្អមួយសម្រាប់ Alaska ដែលមានបញ្ហាក្នុងវិស័យប្រេង ។ រដ្ឋនេះពឹងផ្អែកលើពន្ធប្រេង និងឧស្ម័ន ប្រាក់ចំណូលរដ្ឋភាគច្រើន ត្រូវបានប៉ះពាល់ដោយការធ្លាក់ចុះនៃផលិតកម្ម និងតម្លៃប្រេងធ្លាក់ចុះពាក់កណ្តាលក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ៕
ចែករំលែកព័តមាននេះ