ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរនេះប៊ិះស្លា.ប់! ក្រោយ​ក្មេង​១១ខែ​ ស្រែក​យំពេញ​​ផ្ទះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ហ៊ាន​​​ចូល​ទៅ​ឆក់​ខ្សែ​.ក​​ពី​ក្មេងអាយុ១១ខែដែលកំពុង​អង្គុយ​លេង​ក្នុងផ្ទះ​ តែ​ត្រូវ​​ម្ដាយ​របស់​ក្មេង​ឃើញ​ បានទាន់ស្រែក «​ចោរ​ៗ»​ ផ្អើលដេញ​តាម​ទាន់ ហើយ​ត្រូវ​ពលរដ្ឋ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​ ​កាលពី​វេលា​ម៉ោង​០៥​ និង

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ហ៊ាន​​​ចូល​ទៅ​ឆក់​ខ្សែ​.ក​​ពី​ក្មេងអាយុ១១ខែដែលកំពុង​អង្គុយ​លេង​ក្នុងផ្ទះ​ តែ​ត្រូវ​​ម្ដាយ​របស់​ក្មេង​ឃើញ​ បានទាន់ស្រែក «​ចោរ​ៗ»​ ផ្អើលដេញ​តាម​ទាន់ ហើយ​ត្រូវ​ពលរដ្ឋ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​ ​កាលពី​វេលា​ម៉ោង​០៥​ និង​០៥​នាទី​ល្ងាច​ថ្ងៃ​ទី១២ មីនា ​ស្ថិតត្រង់​ចំណុច​ផ្ទះ​លេខ​២១១ ផ្លូវ​លេខ​៩A ភូមិ​ចុង​ថ្នល់​ខាងលិច ក្រុម​១០ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​ខាងលើ​ ឈ្មោះសុខ ចាន់ ​អាយុ​២៥​ឆ្នាំ ជាកម្មករសំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​ម្ដុំ​បឹង​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ស្រុក​កំណើត​ភូមិ​ត្រ​លាប់ ស្រុក​គិរីវង់ ខេត្តតាកែវ ។ ដោយឡែក ក្មេងប្រុសរងគ្រោះ​​ឈ្មោះតាំង គឹ​ម​ហេង អាយុ​១១​ខែ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។

បើតាម​ស្ត្រី​ឈ្មោះ ឆាយ សុ​វ​ណ្ណា​រ៉េ​ត អាយុ​៣១​ឆ្នាំ ជាម្តាយ និងជាជាង​កាត់​សម្លៀកបំពាក់​​ថា​ ​គាត់​កំពុង​តែ​អង្គុយ​ឈ្ងោក​ដេរ​សម្លៀក​បំពាក់​​​ ហើយ​គាត់​​​ដេញ​ឱ្យ​កូន​​គាត់​ទៅ​មុជទឹក ​​​ដោយ​មិន​បាន​ចាប់អារម្មណ៍​ ។​ ស្រាប់តែ​​ជនសង្ស័យខាងលើ ​ដើរ​ចូល​តាម​ច្រក​​តូប​ចាបហួយ​​នៅ​ជាប់​ផ្ទះ​គាត់​ ហើយ​​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.ក​ប្លា​ក​ទី​ន​ទម្ងន់​២​ជី​បាន​សំរេច​ រួចរត់ចេញ​តាម​ច្រក​ដដែល ។

ខណៈ​​នោះ​ ក្មេងរងគ្រោះ​ស្រែកយំ​យ៉ាង​ខ្លាំង​ ទើប​ម្ដាយ​រ​ត់ទៅ​មើល​ ហើយ​​ចាប់អារម្មណ៍​ខ្សែ​.ក​​​​បាត់​ ហើយ​​​ក៏បាន​រត់​ចេញ​ទៅ​ក្រៅ​ផ្ទះ​ឃើញ​ជនសង្ស័យ​ខាងលើ​ ​បាន​ស្រែ​កថា​ចោរ​ៗ​ផ្អើលតែម្តង ។​ បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​កំពុង​តែ​សំរាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ព្រះ​កុស​មះ​នៅឡើយ​នោះ​ទេ ៕