ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាម​រី​ឆ្លាម​មួយ​គ្រឿង​បោះពួយ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បាក់​រាប​ដល់​ដី

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​មួយ​បង្ក​ឡើង​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា​ធ្លាក់​ភ្នែក បើករថយន្ត​កាម​រី​ឆ្លាម​លឿន​ដូច​ហោះ

ខេត្តស្វាយរៀង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​មួយ​បង្ក​ឡើង​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា​ធ្លាក់​ភ្នែក បើករថយន្ត​កាម​រី​ឆ្លាម​លឿន​ដូច​ហោះ លើ​ផ្លូវជាតិ​លេខ​១៣ ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​បុក​ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ ចំ​កណ្តាល​ផ្ទះ​បាក់​រាប​ដល់​ដី រួច​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​ដើម​ប្រេងខ្យល់​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទៅ​មុខ​លែង​រួច​។ ពិតជា​សំណាងល្អ​ណាស់ ម្ចាស់ផ្ទះ​មិន​នៅ​ក្នុងផ្ទះ កុំ​អី​មិនដឹង​ជា វាសនា​យ៉ាងណា​នោះ​ទេ រីឯ​អ្នកបើកបរ​រថយន្ត គ្មាន​រង​របួស​ទេ​(​ផ្ទុះ​ពោង​សុវត្ថិភាព​)​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១២ មីនា ២០១៧ នៅ​ចំណុច​ភូមិ​ព្រះ​ទន្លេ​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង​។ បើ​តាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សង្ឃ​រ័ បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ ហាស់ ហន ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ សំ ណុ​ន អាយុ​៥២​ឆ្នាំ នៅ​ភូមិ​កើតហេតុ​ខា​លើ​។ រីឯ​ជន​បង្ក ឈ្មោះ សំ ម៉ៅ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បែក​ចាន ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប​។ 

ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ឈ្មោះ សំ ម៉ៅ បើកបរ​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2S-8737 បើកបរ​ពី​ទិស​ខាងត្បូង​ទៅ​ជើង​យ៉ាង​លឿន​ដូច​ហោះ​លើ​ផ្លូវជាតិ​លេខ​១៣ ដែល​កំពុង​សាងសង់​ចាក់​ដី​លាយ​ថ្ម​អង​ដឺ​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ពីលើ​ថ្នល់ ហោះ​បុក​ចូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំ​កណ្តាល​ផ្ទះ​ទំហំ​៤​ម៉ែត្រ គុណ​នឹង​៦​ម៉ែត្រ​ប្រក់​ស័ង្កសី បាក់​រាប​ដល់​ដី ហើយ​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​មុខ​ធ្លាក់​ប្រឡាយ ហោះ​ទៅ​បុក​ដើម​ប្រេងខ្យល់​ធ្លាក់​ចូល​ប្រឡាយ​ខ្ទាត​ចូល​ប្រឡាយ​ទៅ​មុខ​លែង​រួច​។

រថយន្ត​ខូច​កាប៊ី​នខា​ង​មុខ​យ៉ាងដំណំ តែ​សំណាងល្អ​ផ្ទុះ​ពោង​សុវត្ថិភាព​មិន​បណ្តាល​ឲ្យ​រង​របួស​ទេ និង​មិន​បុក បង្គោល​ភ្លើង បើ​បុក​បង្គោល​ភ្លើង​វិញ​មិនដឹង​យ៉ាងណា​ទេ ហើយ​ម្ចាស់ផ្ទះ​វិញ មិន​នៅផ្ទះ​ទាំង​ប្តី​ប្រពន្ធ​គឺ​ដោយ​ផ្ទះ​ចាស់​ចង់​ជួសជុល​ក៏​នាំ​គ្នា​ទៅ​ផ្សារ​កំពង់​ចក​ដើម្បី​ទិញ​សម្ភារ​ជួសជុល ក៏​ត្រូវ​រថយន្ត​បុក​បាក់​រាប​ដល់​ដី​តែ​ម្តង​។

បន្ទាប់​មក​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​អ្នកបើកបរ​យក​ទៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង​ដើម្បី​ពិនិត្យ​ជាតិ​អាល់កុល ដោយ​ជន​បង្ក​ទើបតែ​ចេញពី​ពិធី​ឡើងផ្ទះ​បងប្អូន មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​។ ក្រោយ​ពេល​កើតហេតុ​រី រថយន្ត​ត្រូវ​បាន​អ្នកស្រុក​យក​ត្រាក់ទ័រ​មក​អូស​ឡើង តែ​ខកចិត្ត​ដោយ​គ្មាន​អ្នក​ទទួលខុសត្រូវ​ចេញ​សោហ៊ុយ ដោយ​ម្ចាស់​រថយន្ត​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ទៅ​អធិការដ្ឋាន​នគ​បាល​ក្រុ​ស្វាយ​រៀង​បាត់​ទៅ​៕