ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​នាង​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ថៃ ដល់​ព្រៃ​ស្ងាត់​ចាប់​នាង​រំលោ.ភ​បាន​សម្រេច

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​នាំ​នារី​ម្នាក់​ឆ្លង​ដែន​ទៅ​រក​ការងារ​នៅ​ថៃ នៅ​ពេល​ធ្វើ​ដំណើរ​តាម​ព្រៃ​ស្ងាត់ ក៏​ចាប់​នាង​រំលោ.ភ​រហូត​បាន​សម្រេច

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​នាំ​នារី​ម្នាក់​ឆ្លង​ដែន​ទៅ​រក​ការងារ​នៅ​ថៃ នៅ​ពេល​ធ្វើ​ដំណើរ​តាម​ព្រៃ​ស្ងាត់ ក៏​ចាប់​នាង​រំលោភ​រហូត​បាន​សម្រេច ហើយ​ខ្លាច​នាង​មាន​ផ្ទៃពោះ​ក៏​បាន​ទិញ​ថ្នាំ​ពន្យា​កំណើត​ឲ្យ​នាង​លេប​អស់​២​បន្ទះ ពេល​ត្រលប់​មក​ស្រុក​ខ្មែរ​វិញ ត្រូវ​ម្តាយ​ខាង​ស្រី​ប្តឹង​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៧​។ ជនសង្ស័យ​មានឈ្មោះ ឆាន់ ពេ​ស់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ពាម​កំពង់​ក្រសាំង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ចំណែក​នារី​រង​គ្រោះ​មានឈ្មោះ រ​.​ដ​.​ល អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។

លោក​វរៈ សេនីយ៍​ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា​៖ នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឆាន់ ពេ​ស់ គឺ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ បាន​ទទួល​បណ្តឹង​ពី​ស្ត្រី​ឈ្មោះ រៀម ជាម ភេទ​ស្រី​អាយុ​៤៩​ឆ្នាំ​(​ត្រូវជា​ម្តាយ​នារី​រង​គ្រោះ​) បាន​ប្តឹង​ឈ្មោះ ឆាន់ ពេ​ស់ ពី​បទ​រំលោភ​សេពសន្ថវៈ​កូនស្រី​របស់​គាត់ កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៦ ដែល​ប្រព្រឹត្ត​ក្នុង​ទឹកដី​ថៃ​។

ក្រោយ​ពេល​ទទួល​បណ្តឹង កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី ស៊ិ​ន រ៉ា​ស៊ី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ភូមិ​ពាម​កំពង់​ក្រសាំង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ​។ ស្ត្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ថា​៖ នៅ​ពេល​ជនសង្ស័យ​ឈ្មោះ ឆាន់ ពេ​ស់ ចាប់បង្ខំ​នាង​រំលោភ​គឺ​ខណៈ​ដែល​នាង​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ជាមួយ​ជនសង្ស័យ​ដល់​ព្រៃ​ស្ងាត់ ហើយ​បាន​ចាប់​នាង​បង្ខំ​រំលោភ​រហូត​បាន​ស​ម្រ​ច​ក្នុង​ទឹកដី​ថៃ​។

ក្រោយ​ពេល​ចាប់រំលោភ​ហើយ​បាន​ទិញ​ថ្នាំ​ពន្យា​កំណើត​២​បន្ទះ​ឲ្យ​នាង​លេប ព្រោះ​ខ្លាច​នាង​មាន​ផ្ទៃពោះ​។ លុះដល់​កន្លែងធ្វើការ​ងារ​ប្រទេស​ថៃ នាង​បាន​ប្រាប់​សាច់ញាតិ​ហើយ​ទូរស័ព្ទ​ប្រាប់​ម្តាយ​នៅ​ស្រុក​ខ្មែរ​ឲ្យ​ប្តឹង​ទាមទារ​សំណង​ពី​ជនសង្ស័យ​ចំនួន​៤០.០០០​បាត​(​បួន​ម៉ឺន​បាត​) ហើយ​ណាត់​មក​ស្រុក​ខ្មែរ​វិញ​ដើម្បី​ជជែក​គ្នា​តែ​ជនសង្ស័យ​ឈ្មោះ ឆាន់ ពេ​ស់ មិន​ព្រម​ផ្ដល់​សំណង​តាម​ការ​ទាមទារ ទើប​ប្តឹង​ឲ្យ​ចាប់ខ្លួន​តែ​ម្ដង​។ លោក​វរៈសេនីយ៍ទោ ព្រហ្ម ថេ​ង  បាន​បញ្ជាក់​ថា​៖

តាម​ចម្លើយ​ជនសង្ស័យ​ឈ្មោះ ឆាន់​ពស់ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់​នាង​រំលោភ​បាន​សម្រេច ហើយ​ខ្លាច​នាង​មាន​ផ្ទៃពោះ​បាន​ទិញ​ថ្នាំ​ពន្យា​កំណើត​២​បន្ទះ​ឲ្យ​លេប ហើយ​ម្តាយ​នាង​ដឹង​ក៏​ណាត់​មក​ស្រុក​ខ្មែរ​ប្តឹង​ទាមទារ​សំណង​បួន​ម៉ឺន​បាត គ្មាន​លុយ​ឲ្យ​បាន​ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន ហើយ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​៕