ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀ.ន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៧ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀ.ន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៧ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក និង​ខណ្ឌដូនពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន ០៦​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួម​នឹង​ការ​ដកហូត​ថ្នាំ​ញៀន​ប្រភេទ ក្រាម ស​ថ្លា​ចំនួន ៥១​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹក​ក​) នៅ​ចំណុច​ពីរ​ផ្សេង​គ្នា យក​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំ ពេញ ដើម្បី​សួរ​ចម្លើយ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​។

ជនសង្ស័យ​ប្រុស​ស្រី ទាំង ០៦​នាក់​នោះ មានឈ្មោះ ចាន់ ស្រី​មាស ភេទ​ស្រី អាយុ​១៣​ឆ្នាំ ត្រូវ​បាន​អាវុធហត្ថ​ខណ្ឌទួលគោក​ឃាត់ខ្លួន បាន​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី រសៀល ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​រថភ្លើង សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ រួម​នឹង​ថ្នាំ​ញៀន ៣៦​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹក​ក​) និង​ជនសង្ស័យ​ឈ្មោះ ចក់ មក​រា ហៅ​ម៉ា​ប់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ឈ្មោះ រស់ សង្ឃឹម ហៅ​ឃឹម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ឈ្មោះ លី រតនា ហៅ​រតនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ឈ្មោះ ហេង ដា​រ៉ា​វុ​ធ ហៅ​ខ្នុ​យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ឈ្មោះ ទេស វិជ្ជា ហៅ​វ៉ា​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ។

ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើកា​បង្ក្រាប និង​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៥​និង​០០​នាទី​ល្ងាច  ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ​ផ្លូវ​រថភ្លើង ក្រុម​៣៩ ភូមិ​៤ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ រួម​នឹង​ថ្នាំ​ញៀន​១៥​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹក​ក​)៕