ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកសព​មនុស្ស​យ៉ាងតិច​500​នាក់​រក​ឃើញ​នៅ​ជិត​ក្រុង​ម៉ូ​ស​ស៊ុ​ល

9 ឆ្នាំ មុន

ពួក​ជីវពល​ស៊ី​អីុត​អីុរ៉ា​ក់​អះអាង​នា​ថ្ងៃ​ទី​១១ មីនា ពី​ការ​រក​ឃើញ​រណ្តៅ​កប់ស​ពរួម​មួយ​ជាមួយ​សាកសព​មនុស្ស​ប្រមាណ​ជា​៥០០​នាក់ ជា​អ្នក​រង​គ្រោះ​ដោយសារ​ការ​សម្លាប់​របស់​ពួក​

ពួក​ជីវពល​ស៊ី​អីុត​អីុរ៉ា​ក់​អះអាង​នា​ថ្ងៃ​ទី​១១ មីនា ពី​ការ​រក​ឃើញ​រណ្តៅ​កប់ស​ពរួម​មួយ​ជាមួយ​សាកសព​មនុស្ស​ប្រមាណ​ជា​៥០០​នាក់ ជា​អ្នក​រង​គ្រោះ​ដោយសារ​ការ​សម្លាប់​របស់​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កាលពី​ឆ្នាំ​២០១៤ ។ រណ្តៅ​កប់ស​ពរួម​នេះ​រក​ឃើញ​នៅ​ជិត​ពន្ធនាគារ BADOUSH នា​ភាគ​ពាយ័ព្យ​ក្រុង​ម៉ូ​ស​ស៊ុ​ល ។

កាលពី​ខែមិថុនា ឆ្នាំ​២០១៤ ពួក​ភេរវ​ករ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ដណ្តើម​ត្រួតត្រា​ពន្ធនាគារ BADOUSH ហើយ​សម្លាប់​រង្គាល​ជន​អ៊ិ​ស្លា​ម​ស៊ី​អីុ​ត ដែល​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​នេះ ។ ពេល​វាយលុក​លើ​ពន្ធនាគារ អ្នកទោស​ស៊ី​អុ​ី​ត​៦៧០​នាក់​ត្រូវ​សម្លាប់​ចោល ។

កងទ័ព​អីុ​រ៉ា​ក់បាន​រក​ឃើញ​រណ្តៅ​កប់ស​ពរួម​ជា​ច្រើន​ជាមួយ​សាកសព​មនុស្ស​ជា​ច្រើន​រយ​នាក់​ពេល​ធ្វើ​ប្រតិបត្តិការ​យោធា​ដណ្តើម​យក​ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បណ្តា​ដែនដី​ដែល​ពួក​ជី​ហា​ដ​ដណ្តើម​កាន់កាប់​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៤ មក ពិសេស​ពេល​វាយលុក​រំដោះ​ក្រុង​ម៉ូ​ស​ស៊ុ​ល​ជា​មូលដ្ឋាន​ធំ​បំផុត​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អីុរ៉ា​ក់ ៕