ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​ឈ្នះ​ចាប់​… បើ​បែប​នេះ និង​ដដែល​ៗ

7 ឆ្នាំ មុន

ខេត្តកំពត ៖ កាលពី​ថ្ងៃ​ទី​១០ មីនា កំលាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀ.ន​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​ភូមិទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ រួម​ទាំង​

ខេត្តកំពត ៖ កាលពី​ថ្ងៃ​ទី​១០ មីនា កំលាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​ភូមិទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ រួម​ទាំង​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់ ទម្ងន់​០,៥៥​ក្រាម ម៉ូតូ​ម៉ា​កវី​វ៉ា​ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​កណ្តាល​1A6541​មួយ​គ្រឿង​ផង​ដែរ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​សុខ គិរី ហៅ​ង៉ែត អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ។ លោករ​វ​សេនីយ​ទោ ហែម ច​ន្ទ័​ដា​រ៉ា មេបញ្ជាការ​រង​និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌​កង​រាជរាជ​អាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ និង​វត្ថុ​តាង​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

អ្វី​ដែល​កត់សម្គាល់​នោះ យោង​តាម​ប្រភព​ពី​មន្ត្រី​តូចតាច​នៅ​ក្នុង​កងរាជអាវុធហត្ថ​ខេត្ត ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ខ្សឹប​ថា ជនសង្ស័យ​ឈ្មោះ​គី​រី ហៅ​ង៉ែត នេះ គឺ​ត្រូវ​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត​ធ្លាប់​ឃាត់ខ្លួន​ម្តង​ហើយ ពាក់ព័ន្ធ​គ្រឿងញៀន​នេះ​ដដែល ប៉ុន្តែ​មិនដឹង​មាន​អំពើ​ឃុបឃិត​បែប​ណា ទើប​ជន​នេះ​អាច​នៅ​ក្រៅ​ឃុំ​វិញ​នោះ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​មាន​ទាំង​វត្ថុ​តាង​ជាក់ស្តែង​ទៀត​ផង ហើយ​មាន​ប្រភព​ខ្លះ​ថា ជន​នេះ​កំពុង​មាន​អ្នក​រត់ការ ដើម្បី​ដោះ​លែង​ទៀត​ហើយ​។ ប្រសិនជា​ដូច​ប្រភព​ដែល​ផ្តល់​មកនេះ​មែន តើ​គួរ​ចាត់វិធានការ​ណ៍​បែប​ណា?