រដ្ឋការរបស់ប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋលោកដូណាល់ ត្រាំ កាលពីថ្ងៃទី១១ មីនា បានស្នើដល់រដ្ឋអាជ្ញាសហព័ន្ធ៤៦រូប តែងតាំងដោយលោកបារ៉ាក់ អូបាម៉ា ដាក់ពាក្យសុំលាលែងដើម្បីធានាដល់ការឆ្លងកាត់មួយដោយរលូន ។
យោងតាមលោកស្រី SARAH ISGUR FLORES អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា លោក PREET BHARARA រដ្ឋអាជ្ញាម៉ាន់ហាតាន់ ស្ថិតក្នុងបញ្ជីឈ្មោះបណ្តារដ្ឋអាជ្ញាដែលត្រូវដកចេញនោះដែរ ។
វាជារឿងធម្មតាដែលប្រធានាធិបតីថ្មីមួយរូបស្នើដល់មនុស្សមួយចំនួនឱ្យលាលែង ប៉ុន្តែការសម្រេចចិត្តនេះដូចជាធ្វើប្រញាប់ប្រញាល់ពេក ហើយក៏សំដៅលើរដ្ឋអាជ្ញាច្រើនរូបផង ទើបគេមានការភ្ញាក់ផ្អើល ។ ប្រមុខក្រុមព្រឹទ្ធសមាជិកគណបក្សប្រជាធិបតេយ្យក្នុងព្រឹទ្ធសភា លោក CHUCK SCHUMER អះអាងតាម FACEBOOK ថា នេះជាការដកតំណែងមនុស្សជាក្រុមធំ ។ ដោយស្នើឱ្យលាលែងចេញពីតំណែងភ្លាមៗចំពោះរដ្ឋអាជ្ញាច្រើន មិនទាំងពុំទាន់ជ្រើសរើសអ្នកមកជំនួសផងប្រធានាធិបតីមានបំណងកាត់ផ្តាច់បណ្តាការស៊ើបអង្កេត និងសំណុំរឿងទាំងឡាយកំពុងចាត់ការ ហើយរារាំងដំណើរការរបស់តុលាការ ៕
ចែករំលែកព័តមាននេះ