ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រោងចក្រ​កាំជ្រួច​ភ្លើង​មួយ​នៅ​ឥណ្ឌា​ស្លាប់​5​នាក់

9 ឆ្នាំ មុន

បណ្តា​អ្នក​ទទួលខុសត្រូវ​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​៥​នាក់​ស្លាប់ ហើយ​៤​នាក់​ទៀត​រង​របួស​ដោយសារ​ភ្លើង​ឆេះ​រោងចក្រ​កាំជ្រួច​ភ្លើង​មួយ​នៅ​រដ្ឋ​តា​មិ​ល​ណា​ឌូ​ភាគ​ខាងត្បូង​ឥណ្ឌា ។

បណ្តា​អ្នក​ទទួលខុសត្រូវ​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​៥​នាក់​ស្លាប់ ហើយ​៤​នាក់​ទៀត​រង​របួស​ដោយសារ​ភ្លើង​ឆេះ​រោងចក្រ​កាំជ្រួច​ភ្លើង​មួយ​នៅ​រដ្ឋ​តា​មិ​ល​ណា​ឌូ​ភាគ​ខាងត្បូង​ឥណ្ឌា ។

អគ្គិភ័យ​នេះ​កើត​មាន​កាលពី​ថ្ងៃ​ទី​១១ មីនា នៅ​ទីក្រុង SIWAKASI ស្រុក VIRUDHUNAGAR ចម្ងាយ​៥៤៣​គីឡូម៉ែត្រ​ខាងត្បូង​ទីក្រុង CHENNAI រដ្ឋធានី​រដ្ឋ​តា​មិ​ល​ណា​ឌូ ។

អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​ម្នាក់​គូសបញ្ជាក់​ថា មនុស្ស​៥​នាក់​ក្នុង​នោះ​មាន​នារី​៣​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​មនុស្ស​៤​នាក់​ទៀត​រង​របួសធ្ងន់ ដោយសារ​ភ្លើង​ឆេះ​រោងចក្រ​

កាំជ្រួច​ភ្លើង​នេះ ។ គ្រោះថ្នាក់​កើត​មាន​ពេល​លាយ​សម្ភារ​គីមី​ទាំងឡាយ​សម្រាប់​ផលិត​ផាវ​ក្នុង​រោងចក្រ​ឯកជន ។ ជន​រង​គ្រោះ​សុទ្ធតែ​ជា​និយោជិត​រោងចក្រ ។

នៅ​ឥណ្ឌា​កាលពី​ឆ្នាំ​២០១២ កើត​មាន​គ្រោះថ្នាក់​ឆេះ​រោងចក្រ​កាំជ្រួច​ភ្លើង​មួយ​ស្លាប់​៥៤​នាក់ ៕