ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ប្រឆាំង​ការ​ដកហូត​តំណែង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង

9 ឆ្នាំ មុន

បាតុករ​កាន់តែ​ច្រើន​ដែល​គាំទ្រ​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោកស្រី PARK GEUN HYE កាលពី​ថ្ងៃ​ទី​១១ មីនា បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស ខណៈ​ភាព​តានតឹង​មាន​ខ្ពស់​ក្រោយ​សាលដីកា​ជា​ប្រវត្តិសាស្ត្រ​របស់

បាតុករ​កាន់តែ​ច្រើន​ដែល​គាំទ្រ​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោកស្រី PARK GEUN HYE កាលពី​ថ្ងៃ​ទី​១១ មីនា បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស ខណៈ​ភាព​តានតឹង​មាន​ខ្ពស់​ក្រោយ​សាលដីកា​ជា​ប្រវត្តិសាស្ត្រ​របស់​តុលាការ​ធម្មនុញ្ញ​ដកហូត​តំណែង​ប្រមុខរដ្ឋ​ក្រោយ​រឿងអាស្រូវ​ពុក​រលួយ​រំលោភ​បំពាន​អំណាច​មួយ​មក ។

ប៉ុន្មាន​ម៉ោង​មុន​ការ​ប្រមូលផ្តុំ​គ្នា ដើម្បី​អំពាវនាវ​ឱ្យ​លុប​ចោល​សាលដីកា​នេះ​នៅ​កណ្តាល​ក្រុង​សេ​អ៊ូ​ល អ្នកគាំទ្រ​លោកស្រី PARK ជា​ច្រើន​សិប​នាក់​បាន​គប់​របស់របរ​ឆេះ និង​របស់របរ​ផ្សេង​ៗ​ទៀត​ទៅ​លើ​ស្នងការដ្ឋាន​ប៉ូលិស​ជា​សញ្ញា​នៃ​កំហឹង​ប្រឆាំង​ការ​ពង្រឹង​សន្តិសុខ​នៅ​ជុំវិញ​ទីតាំង​ប្រមូលផ្តុំ​ពួក​អ្នកគាំទ្រ ។ មនុស្ស​៣​នាក់​ដែល​រង​របួស​ពេល​មានការ​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស​បាន​ត្រូវ​ស្លាប់ ។

បាតុកម្ម​គាំទ្រ​លោកស្រី PARK កាន់តែ​ធ្លាក់​ក្នុង​អំពើ​ហិង្សា ។ ពួក​អ្នកគាំទ្រ​អះអាង​ថា សាលដីកា​នេះ​គឺ​វៀចវរ ហើយ​ត្រូវ​ពិនិត្យ​ឡើង​វិញ ។ ជនជាតិ​កូរ៉េ​ខាងត្បូង​ជា​ច្រើន​ពាន់​នាក់​នា​ថ្ងៃ​ទី​១១ មីនា លើកគ្នា ដើរ​ហែ​ក្បួន​ជា​ថ្មី​នៅ​កណ្តាល​ក្រុង​សេ​អ៊ូ​ល ហើយ​ក៏​មាន​ពួក​បាតុករ​លើកគ្នា​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ​លើ​ការ​ដកហូត​តំណែង លោកស្រី PARK ដោយ​ចាត់​ទុក​ថា នេះ​ជា​ការ​ជ័យជម្នះ​របស់​ប្រជាជន ៕