ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ភាព​តានតឹង​រវាង​ហូ​ឡង់ និង​តួ​ក​គី

9 ឆ្នាំ មុន

ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន បាន​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​ចំពោះ​រដ្ឋាភិបាល​ហូ​ឡង់ ក្រោយ​ពី​រដ្ឋមន្ត្រី​ការ​បរទេស​របស់​លោក​ត្រូវ​រារាំង​កាលពី​ថ្ងៃ​ទី​១០ មីនា មិន​ឱ្យទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​របស់​ជនជាតិ

ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន បាន​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​ចំពោះ​រដ្ឋាភិបាល​ហូ​ឡង់ ក្រោយ​ពី​រដ្ឋមន្ត្រី​ការ​បរទេស​របស់​លោក​ត្រូវ​រារាំង​កាលពី​ថ្ងៃ​ទី​១០ មីនា មិន​ឱ្យទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​របស់​ជនជាតិ​តួ​ក​គី​ដែល​រស់នៅ​ហូ​ឡង់​ស្តី​ពី​ការ​បោះ​ប្រជាមតិ​មួយ​ដែល​ត្រូវ​ពង្រឹង​អំណាច​របស់​លោក ។ នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​ដែល​មាន​ជនជាតិ​តួ​ក​គី​រស់នៅ​ច្រើន​កិច្ចប្រជុំ​ប្រភេទ​នេះ​ត្រូវ​បាន​អាជ្ញាធរ​អា​ល្លឺ​ម៉​ង់​បដិសេធ​រួច​ហើយ កាលពី​ស​ប្តា​ហ៍​មុន​នាំ​ឱ្យ​ប្រជាធិបតី​តួ​ក​គី ចាត់​ទុក​អា​ល្លឺ​ម៉​ង់​ថា នៅ​ប្រកាន់​លទ្ធិ​ណា​ហ្ស៊ី ។

នៅ​មុខ​បាតុករ​ជា​ច្រើន​នាក់​ប្រមូលផ្តុំ​គ្នា​នៅ​ក្រុង​អង់កា​រ៉ា​រដ្ឋធានី​តួ​ក​គី លោក​អ័​រ​ដូ​ហ្គា​ន ថ្លែង​ថា ពួក​គេ​មិន​ស្គាល់​នយោបាយ និង​ការងារ​ការទូត​អន្តរជាតិ​ទាល់តែ​សោះ ។ ពួក​គេ​ពិតជា​ឡប់សតិ ហើយ​កំសាក ។ ពួក​គេ​នៅ​តែ​ប្រកាន់​យក​លទ្ធិ​ណា​ហ្ស៊ី ។

នាយក​រដ្ឋមន្ត្រី​ហូ​ឡង់​បាន​តបត​វិញ​ភ្លាម​ៗ​ថា នេះ​ជា​ការ​កត់សម្គាល់​ដ៏​ឆ្កួត​លីលា​មួយ ។ ខ្ញុំ​យល់​ថា ប្រធានាធិបតី​តួ​ក​គី កំពុង​តែ​ខឹង ក៏​ប៉ុន្តែ​ពិតជា​ខឹង​ជ្រុល​ពេក​ហើយ ។

ការ​រៀបចំ​ធ្វើ​មី​ទ្ទីង​នានា​គាំទ្រ​លោក​អ័​រ​ដូ​ហ្គា​ន នៅ​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​១១ មីនា បង្ក​ឱ្យ​មាន​វិបត្តិ​ការទូត​រវាង​ហូ​ឡង់ និង​តួ​ក​គី​ដោយ​ក្រុង​ឡា​អេ​រារាំង​មិន​ឱ្យ​រដ្ឋមន្ត្រី​ការ​បរទេស​តួ​ក​គី​ចូល​ទឹកដី​ខ្លួន ហើយ​ក្រុង​អង់កា​រ៉ា​ឡោម​ព័ទ្ធ​ស្ថានទូត និង​ស្ថាន​កុងស៊ុល​ហូ​ឡង់ ដោយ​និយាយ​ពី​ការ​ប្រកាន់​លទ្ធិ​ណា​ហ្ស៊ី ។

ផ្ទុយ​ទៅ​វិញ រដ្ឋមន្ត្រី​ការ​បរទេស​តួ​ក​គី លោក MEVLUT CAVUSOGLU អាច​ទៅ​កាន់​ភាគ​ខាងកើត ប្រទេស​បារាំង​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ មីនា គឺ​ទៅ​កាន់​ទីក្រុង METZ ចូលរួម​នា​ថ្ងៃ​ទី​១២ មីនា ក្នុង​អង្គ​មី​ទ្ទីង​មួយ​រៀបចំ​ធ្វើ​ដោយ​សមាគម​តួ​ក​គី​មួយ ។ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ មីនា ហូ​ឡង់​ដែល​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ប្រកាស​ថា ខ្លួន​ដកហូត​សិទ្ធិ​មិន​ឱ្យ​យន្តហោះ ដែល​ដឹក​លោក CAVUSOGLU ចុះ​លើ​ដែនដី​ខ្លួន ខណៈ​លោក​ត្រូវ​ទៅ​ចូលរួម​ក្នុង​អង្គ​មី​ទ្ទីង​មួយ​គ្រោង​ធ្វើ​នៅ​ក្រុង ROTTERDAM ក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ប្រជាមតិ​នៅ​តួ​ក​គី​នា​ថ្ងៃ​ទី​១៦ មេ​សា ខាង​មុខ​នេះ ដើម្បី​ពង្រឹង​អំណាច​ប្រធានាធិបតី ៕