ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ជួញដូរ​អចលនទ្រព្យ​របស់​វៀតណាម​ថយ​ចុះ​ក្នុង​ខែកុម្ភៈ

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ប្រ​តិ​ប​តិ្ត​ការ​ជួញដូរ​អចលនទ្រព្យ​ក្នុង​ខែកុម្ភៈ​បាន​ថយ​ចុះ​ដោយសារ​តែ​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​គ្រប់គ្រង​លំនៅ​ឋាន និង​អចលនទ្រព្យ​របស់​

ប្រទេស​វៀតណាម ៖ ប្រ​តិ​ប​តិ្ត​ការ​ជួញដូរ​អចលនទ្រព្យ​ក្នុង​ខែកុម្ភៈ​បាន​ថយ​ចុះ​ដោយសារ​តែ​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​គ្រប់គ្រង​លំនៅ​ឋាន និង​អចលនទ្រព្យ​របស់​ក្រសួង​សំណង់ ។

ក្នុង​អំឡុង​ខែ​នេះ ទីក្រុង​ហាណូយ​មាន​ប្រតិបត្តិការ​ចំនួន​៨៥០ ពោល​គឺ​ធ្លាក់​ចុះ​៣៤,៦%​ចាប់ពី​ខែមករា ភាគច្រើន​គឺ​អា​ផាត​មិន​មាន​តម្លៃ​ថ្លៃ និង​មធ្យម ។

ផ្ទុយ​ទៅ​វិញ ក្រុមហ៊ុន​អភិវឌ្ឍន៍​នៅ​តែ​បន្ត​ដាក់​លក់​ផ្ទះល្វែង​នៅ​លើ​ទីផ្សារ​ជាមួយ​ការ​ផ្សព្វផ្សាយ​ដ៏​ទាក់ទាញ និង​ប្រកាស​ពី​ទីតាំង​ដ៏​ល្អ​ឥត​ខ្ចោះ​នៃ​គម្រោង ។

គម្រោង​ដែល​បាន​លក់​យ៉ាងច្រើន​រួម​មាន គម្រោង​ទីក្រុង An Binh ក្នុងស្រុក Bac Tu Liem, គម្រោង Eco Lake View និង Park View Tower ក្នុងស្រុក Hoang Mai, គម្រោង Parkview Residence ក្នុងស្រុក Ha Dong, គម្រោង Vinhomes Gardenia ក្នុងស្រុក Tu Liem និង​គម្រោង Vinhomes Skylake Pham Hung ក្នុងស្រុក Cau Giay ។

ទីក្រុង​ហូ​ជី​មិ​ញ​ទទួល​បាន​កិច្ចព្រមព្រៀង​ជោគជ័យ​ប្រហែល​៩០០ ពោល​គឺ​ធ្លាក់​ចុះ​៣៥% ពី​មួយ​ខែ​ទៅ​មួយ​ខែ ។

ចំពោះ​គម្រោង​តម្លៃ​ខ្ពស់​ក្នុង​ទីក្រុង​ភាគ​ខាងត្បូង ដែល​បាន​លក់​យ៉ាង​ល្អ​រួម​មាន គម្រោង Ha Do Centrosa Garden ក្នុងស្រុក​១០, គម្រោង Vinhomes Golden River ក្នុងស្រុក​១, គម្រោង Lakeview City ក្នុងស្រុក​២ និង​គម្រោង Dong Nam Urban Area ក្នុងស្រុក Duc ។

ចំណែក​គម្រោង​អា​ផាត​មិន​ដែល​មាន​តម្លៃ​មធ្យម និង​សមរម្យ​មាន គម្រោង The Everrich Infinity ក្នុងស្រុក​៥, គម្រោង Phu Dong ក្នុងស្រុក Tan Phu និង​គម្រោង I-Home ក្នុងស្រុក​៩ ។

ក្រុម​អ្នកជំនាញ​ព្យាករ​ថា ទីផ្សារ​អចលនទ្រព្យ​នឹង​នៅ​តែ​មាន​ស្ថិរភាព​ក្នុងឆ្នាំនេះ ដោយសារ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​វៀតណាម ៕