ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ដល់​ម្ល៉ឹង ! ឃើញ​គេ​ដេក​យាម​ក្នុង​ការិយាល័យ ក៏​រុំ​ក្បាល​ជិត​ហើយ​ចូល​ទៅ

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៧ បាន​ឃាត់ខ្លួន​បុរស​ជា​កម្មករ​សំណង់​ម្នាក់​ដែល​​ស្នាក់​នៅ​កន្លែងធ្វើការ ក្នុងវិទ្យា​ល័យ​មួយដែល​បាន

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៧ បាន​ឃាត់ខ្លួន​បុរស​ជា​កម្មករ​សំណង់​ម្នាក់​ដែល​​ស្នាក់​នៅ​កន្លែងធ្វើការ ក្នុងវិទ្យា​ល័យ​មួយ​ក្នុង​ក្រុង​កំពង់ឆ្នាំង តាម​ពាក្យបណ្តឹង​ស្ត្រី​រង​គ្រោះជា​គ្រូបង្រៀន​ថា បាន​ចាប់បង្ខំ​រំលោភ​គាត់​ទាំង​កំរោល​នៅ​ម៉ោង​០០​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ មីនា នៅ​វិទ្យាល័យ​ម​មួយ​ក្នុង​ក្រុង​កំពង់ឆ្នាំង ខណៈ​ដែល​គាត់​មក​ដេក​យាម​នៅ​ទី​ចាត់​វិទ្យាល័យ​។

លោក ម៉ា យន្ត នាយ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង បានឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ខាងលើ​មានឈ្មោះ ប៉ែន ត្រង់ អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ឈើ​ពុក  ឃុំ​ស្យា  ស្រុក​ក​ណ្ឌៀ​ង ខេត្តពោធិសាត់  ជា​កម្មករ​សាងសង់​វិទ្យាល័យ និង​ស្នាក់​នៅ​ក្នុង​វិទ្យាល័យ​កើតហេតុ​ខាងលើ​។ ចំណែក​ស្ត្រី​រង​គ្រោះ​អាយុ​៤៨​ឆ្នាំ ជា​គ្រូបង្រៀន ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ក្នុង​យប់​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​មក​ដេក​យាម​ទីចាត់ការ​វិទ្យាល័យ​ជាមួយ​ប្តី​ដែរ ព្រោះ​ជា​គ្រូបង្រៀន​ជាមួយ​គ្នា ប៉ុន្តែ​ស្ត្រី​រង​គ្រោះ​បាន​ដេក​តែ​ម្នាក់ឯង ចំណែកឯ​ប្តី​បាន​ដេក​យាម​គោ​ក្នុង​វិទ្យាល័យ​ដែល​មាន​ចម្ងាយ​៣០០​ពី​គ្នា​។ នៅ​មុន​ពេល​កើតហេតុ​គាត់​កំពុង​ដេក​លក់ ហើយ​ជនសង្ស័យ​ក៏​បាន​យក​អាវ​រុំ​ក្បាល​ជិត​ចូល​មក​អោប​ពីលើ​ខ្លួន ហើយ​ច្របាច់​.​ក​ចាប់បង្ខំ​រំលោភ​រហូត​បាន​សម្រេច​តែ​ម្តង​។ ខណៈ​ជនល្មើស​កំពុង​ចាប់​គាត់​នោះ គាត់​មិន​ហ៊ាន​ស្រែក​ទេ ព្រោះ​ខ្លាច​ជនល្មើស​កាច់ក​សម្លាប់​បំ​បិត​មាត់ តែ​គាត់​ចំណាំ​មុខ​ជនល្មើស​ច្បាស់​ថា ជា​កម្មករ​ធ្វើ​សាលា​។ ក្រោយ​ពេល​កើតហេតុ​គាត់​ក៏​បាន​ប្រាប់​ប្តី​ឱ្យ​ដឹង និង​ព្រឹក​ឡើង​ទើប​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ជនល្មើស​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា នៅ​ពេល​ព្រលប់​ៗ​រូបគេ​បាន​ផឹក​ទឹកត្នោតជូរ​ជាមួយ​កម្មករ​ដូច​គ្នា​៣​ទៅ​៤​នាក់​រហូត​យប់​ជ្រៅ ពេល​ស្រវឹង​ក៏​បែក​គ្នា​ចូល​ដេក​ទៅ​។ ក្រោយ​ពេល​ក្រោក​ឈឺ​នោម រួច​ក៏​មាន​ចំណង់​ផ្លូវភេទ ក៏​បាន​ដើរទៅ​ចាប់រំលោភ​ស្ត្រី​រង​គ្រោះ​ដែល​ដេក​យាម​ទីចាត់ការ​វិទ្យាល័យ រហូត​បាន​សម្រេច​តែ​ម្តង ហើយ​ព្រឹក​ឡើង​ទើបត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ខ្លួន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ប្រគល់​ជូន​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បន្ថែម បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕